ភ្នំពេញ៖ ទីតាំងInternet24H បង្កប់ល្បែងស៊ីសងមួយកន្លែង ដែលមាននៅតាមបណ្តោយផ្លូវ ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កំពុងបើកលេងយ៉ាងរលូន ដោយមិនខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ច ខណៈលោកអភិបាលរាជធានីបានបញ្ជាឲ្យអាជ្ញាធរទាំង១៤ខណ្ឌ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ឲ្យអស់ ។
មហាជនបានមើលឃើញថា Internet24H ខាងលើ ភាគច្រើន បើកល្បែងស៊ីសងភ្នាល់គ្នា គ្រប់ប្រភេទនៅ ពេលយប់ ។ មនុស្សភាគច្រើនចូលលេងទីតាំងនេះ វ័យជំទង់ៗ អាជ្ញាធរដែនដី ហាក់បីដូចមិនបានចាំអារម្មណ៍ឡើយ ។ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋបានលើកឡើងដែរថា ទីតាំង Net-24H ប្រៀបបានជាទីតាំងប្រើប្រាស់គ្រឿងញៀន និងក្រុមឆក់ឱកាសរង់ចាំ ធ្វើសកម្មភាពល្មើសផ្សេងៗនៅក្នុងរាជធានី ។
ពលរដ្ឋចាំមើលតើលោក ហែម ដារឹទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ មានវិធានការយ៉ាងណា ចំពោះទីតាំង ណេតបង្កប់ល្បែងស៊ីសងខាងលើនេះ ? ៕