Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មួយទៀតហើយ!!! ក្រុមហ៊ុនជប៉ុន ដ៏ល្បីមួយ បានសម្រេចចិត្តធ្វើការ ផ្អាកធ្វើពាណិជ្ជកម្មជាមួយ ក្រុមហ៊ុន Huawei

ព័ត៌មាន

មួយទៀតហើយ!!! ក្រុមហ៊ុនជប៉ុន ដ៏ល្បីមួយ បានសម្រេចចិត្តធ្វើការ ផ្អាកធ្វើពាណិជ្ជកម្មជាមួយ ក្រុមហ៊ុន Huawei

By NCN Daily

May 26, 2019

ក្រុមហ៊ុន​បច្ចេកវិទ្យាលំដាប់ពិភពលោក ​Panasonic របស់ជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចផ្អាក ការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន​ចិន ​Huawei​ និងបណ្តុំក្រុមហ៊ុនចំនួន​៦៨ ជាសម្ព័ន្ធរបស់ក្រុមហ៊ុន ចិនមួយនេះទៀត តាមបំរាមរបស់សហរដ្ឋអាមេរិក។​ នេះបើតាមការចុះផ្សាយរបស់ CNA។​

ក្រុមហ៊ុន​ជប៉ុន​ប្រកាសជំហររបស់ខ្លួននៅថ្ងៃនេះ ​គឺក្រោយមួយថ្ងៃដែលក្រុមហ៊ុនទូរសព្ទធំៗ ចំនួន​៤ របស់អង់គ្លេស និងជប៉ុន បានសម្រេចពន្យារពេលដាក់ឱ្យប្រើប្រាស់កម្មវិធីអ៊ីនធឺណិត ជំនាន់ទី៥ របស់ក្រុម ហ៊ុន Huawei។​ អ្នកនាំពាក្យឱ្យក្រុមហ៊ុន Panasonic លោក Joe Flynn ថ្លែងថា ក្រុមហ៊ុនលោកសម្រេចផ្អាករាល់ ប្រតិបត្តិការជា មួយក្រុមហ៊ុន​ចិន Huawei គ្រប់ផ្នែកទាំងអស់។​ លោកថា ក្រុមហ៊ុនលោកបានផ្សព្វផ្សាយ ជាលក្ខណៈផ្ទៃក្នុ ងដល់បុគ្គលិកទាំងអស់កាលពីម្សិលមិញ។​

លោក Joe Flynn ថ្លែងថា ក្រុមហ៊ុនលោកមានទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei លើផ្នែកផ្គត់ផ្គង់សម្ភារ អេឡិចត្រូនិចខ្លះ ប៉ុន្តែ លោកមិនបញ្ជាក់លម្អិតទេ។​

តាមក្រុមហ៊ុន​ជប៉ុន បញ្ជាក់ថាពេលនេះរដ្ឋអំណាចវ៉ាស៊ីនតោនកំពុងតែរឹតបន្តឹងផលិតផលប្រើប្រាស់នៅ សហរដ្ឋអាមេរិកចំណែកក្រុមហ៊ុន Panasonic ក៏ជាអ្នកផ្គត់ផ្គង់ឧបករណ៍មួយចំនួនដល់ក្រុមហ៊ុន Huawei ដូច្នេះ ក្រុមហ៊ុនជប៉ុននេះក៏អាចប្រឈមមុខជាមួយអាមេរិកដែរ។​

វិធានការបន្តបន្ទាប់ដាក់សម្ពាធលើក្រុមហ៊ុន Huawei គឺកើតឡើងក្រោយពេលដែលប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន​បាន​ប្រកាសដាក់សន្តិសុខជាតិក្នុងស្ថានភាពអាសន្ន ហើយរារាំង ក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកផ្អាកការទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុន​បរទេស។​

បើទោះជាវិធានការអាមេរិកហាក់សំដៅលើក្រុមហ៊ុនចិន Huawei ក៏ដោយ ប៉ុន្តែ សេតវិមានបញ្ជាក់ថាវិធាន ការរបស់លោក ដូណាល់ ត្រាំ នេះ ដើម្បីសុវត្ថិភាពរបស់ជាតិមិនសំដៅលើប្រទេស ឬក្រុមហ៊ុន​ណាមួយទេ។​ ទោះយ៉ាងណា សេចក្តីសម្រេចអាមេរិកនេះហាក់ដូចជាយុទ្ធនាការមួយដែលប្រឆាំងក្រុមហ៊ុនចិន Huawei ដែលចាប់ផ្តើមដោយក្រុមអ៊ិនធឺណិតធំលំដាប់ពិភពលោករបស់អាមេរិក​ Google  ដែលប្រតិបត្តិការលើ ប្រព័ន្ធ ទូរសព្ទទំនើបលើពិភពលោក។​ សហរដ្ឋអាមេរិកបានដាក់ការសង្ស័យយូរណាស់មកហើយថា ក្រុមហ៊ុន Huawei ធ្វើការទំនាក់ទំនងជាមួយ កងទ័ពចិនក្នុងការលួចយកព័ត៌មាន។​

បញ្ហាស្រដៀងគ្នាជាមួយអាមេរិកនេះ ក៏មានការលើកឡើងយ៉ាងចម្រូងចម្រាស់ផងដែរនៅប្រទេសអង់គ្លេស ដែលមានការលេចធ្លាយព័ត៌មានថា ក្រុមប្រឹក្សាសន្តិសុខជាតិបានស្នើ ទៅរដ្ឋាភិបាលកាលពីខែមុនឱ្យរឹត បន្តឹងការប្រើប្រាស់អ៊ិនធឺណិតជំនាន់ទី៥របស់ក្រុមហ៊ុន Huawei។​ ទោះយ៉ាងណា កាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុន Huawei បានថ្លែងថា ការដាក់សម្ពាធនេះគឺជារឿងគួរឱ្យ សោកស្តាយ ហើយថា បញ្ហាទាំងនេះជារឿងនយោបាយ ហើយ​ពិតជាអាចដោះស្រាយបាន៕