Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ស្ថាបនិក Huawei បញ្ជាក់ឲ្យដឹងថា ការរឹតត្បិតរបស់សហរដ្ឋអាមេរិក នឹងពុំមានផលប៉ះពាល់អ្វីឡើយមកលើក្រុមហ៊ុន Huawei ព្រោះមានប៉េកាំងប្រកាសធ្វើខ្នងបង្អែក

ព័ត៌មាន

ស្ថាបនិក Huawei បញ្ជាក់ឲ្យដឹងថា ការរឹតត្បិតរបស់សហរដ្ឋអាមេរិក នឹងពុំមានផលប៉ះពាល់អ្វីឡើយមកលើក្រុមហ៊ុន Huawei ព្រោះមានប៉េកាំងប្រកាសធ្វើខ្នងបង្អែក

By NCN Daily

May 28, 2019

កាលពីសប្តាហ៍មុន ក្រុងវ៉ាស៊ីនតោន បានដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅដោយលើកហេតុផលជុំវិញ បញ្ហាសន្តិសុខជាតិ។ ចំណាត់ការនេះ ហាមឃាត់ការដោះដូរពាណិជ្ជកម្មរវាងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនេះ។ ទោះបីជាបែបនេះក្តី ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei នៅតែបង្ហាញទំនុកចិត្តថាទណ្ឌកម្មនេះនឹងជះឥទ្ធិពលតិចតួចបំផុតលើអាជីវកម្មខ្លួន ខណៈក្រុង ប៉េកាំងប្តេជ្ញាការពារផលប្រយោជន៍ក្រុមហ៊ុនរបស់ចិននៅបរទេស។

ទាក់ទិនការដាក់សម្ពាធកាន់តែខ្លាំងលើក្រុមហ៊ុន Huawei ពីសំណាក់ក្រុងវ៉ាស៊ីនតោនរដ្ឋាភិបាលចិន បានប្រកាសពីជំហរខ្លួនដែលធ្លាប់សន្យាកន្លងទៅ ដោយតាមការពារផលប្រយោជន៍របស់បណ្តាក្រុមហ៊ុន របស់ចិនទាំងអស់នៅក្រៅប្រទេស។ ប៉ុន្តែក្រុងប៉េកាំងពុំបានបញ្ជាក់លម្អិតទេថាខ្លួននឹងចាត់វិធានការអ្វី ដើម្បីទប់ទល់នឹងបញ្ហានេះឡើយ។

ថ្លែងក្នុងកាសែតរដ្ឋចិន Global Times នៅថ្ងៃអង្គារ ទី២១ ឧសភា លោក Ren Zhengfei បញ្ជាក់ឲ្យដឹងថា ការរឹតត្បិតរបស់សហរដ្ឋអាមេរិក នឹងពុំមានផលប៉ះពាល់អ្វីឡើយមកលើក្រុមហ៊ុនលោក ជាពិសេសផ្នែក លក់ហើយHuawei នឹងបន្តអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ថ្មីៗទៅមុខទៀត ដោយគ្មានការរំខាន ឡើយ។ ប៉ុន្តែ លោក និយាយថា អាជីវកម្មខ្នាតតូចមួយចំនួននៅបរទេស អាចរងផលប៉ះពាល់បន្តិចបន្តួច។

តាមរយៈកាសែតគាំទ្ររដ្ឋាភិបាលចិន Global Times អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានចោទប្រកាន់រដ្ឋបាលអាមេរិកថា បានប្រើប្រាស់ «អំណាចរដ្ឋ» ខុសលក្ខខណ្ឌ ដោយមានគោលដៅបង្ក ផលប៉ះពាល់ដល់ក្រុមហ៊ុនបរទេស និងលូកដៃក្នុងទីផ្សារពាណិជ្ជកម្ម។ មន្ត្រីជាន់ខ្ពស់ចិនរូបនេះសង្កត់ ធ្ងន់ថា រដ្ឋាភិបាលចិន មានសមត្ថភាព និងជំហរច្បាស់លាស់ ដើម្បីការពារភាពស្របច្បាប់លើឆាកអន្តរជាតិ សិទ្ធិពេញលេញដែលមានចែងដោយច្បាប់ និងផលប្រយោជន៍របស់ក្រុមហ៊ុនរបស់ចិននៅបរទេស។

 

មែនទែនទៅ ការដាក់សម្ពាធលើក្រុមហ៊ុនចិន ដែលក្លាយជាក្រុមហ៊ុនឈានមុខគេខាងផ្នែកអភិវឌ្ឍន៍ បណ្តាញបច្ចេកវិទ្យា 5G ពុំមែនជារឿងថ្មីឡើយសម្រាប់សហរដ្ឋអាមេរិក។ កន្លងទៅមន្ត្រីរបស់រដ្ឋបាល លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថាក្រុមហ៊ុន Huawei និងក្រុមហ៊ុនលក់សម្ភារ ទូរគមនាគមន៍របស់ចិនផ្សេងទៀត បង្កហានិភ័យដល់សន្តិសុខជាតិអាមេរិក។

ត្រង់ចំណុចនេះ មន្ត្រីអាមេរិក ពន្យល់ថា ការលូតលាស់ជឿនលឿនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះកើត ឡើងទៅបានក៏ដោយសារមានការជ្រៀតជ្រែកពីសំណាក់បក្សកុម្មុយនីស្តចិនដូច្នេះពួកគេច្បាស់ ណាស់ គោ រពដឹងគុណចំពោះទង្វើរបស់ក្រុងប៉េកាំង។ យ៉ាងណាមិញ ក្រុមហ៊ុន Huawei បានច្រានចោលការចោទ ប្រកាន់ថា ខ្លួនប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើចារកម្មឲ្យរដ្ឋាភិបាលចិន៕