ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវ ដល់អ្នកបើបរទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាកចរាចណ៍ ទាំងអស់គ្នា នាព្រឹកថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៩នេះ ក្នុងកម្មវិធីទិវា សប្តាហ៏ជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកលើកទី១២ នៅរាជធានីភ្នំពេញក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានី ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ការប្រារព្ធទិវានេះគឺ ក្នុងគោលបំណងលើកកំពស់ការយល់ដឹងពីច្បាប់ចរាចរណ៏ផ្លូវគោក និងការរិតបន្តឹង ការអនុវត្តច្បាប់ដើម្បីអោយអ្នកប្រើប្រាស់ផ្លូវទាំងឡាយ យល់ថាការគោរពប្រតិបត្តិច្បាប់ចរាចរ ផ្លូវគោកគឺជា ការគោរពស្រឡាញ់អាយុជីវិតខ្លួនឯងនិងអាយុជីវិតអ្នកដទៃស្របតាមពាក្យស្លោករបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា” ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៏” ។
ក្នុងឳកាសនោះតំណាងជនពិការ៣រូបបានឡើងសំដែង ពីអារម្មណ៏ពិតរបស់ខ្លួនដែលជាជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចណ៏កន្លងមកពីទុក្ខលំបាកក្នុងការរស់នៅដោយខ្លួនជាជនពិការបានបាត់បង់ឧិកាសជាច្រើនខុសពីអ្នកមិនពិការដែលបន្សល់ទុកដោយគ្រោះថ្នាក់ចរាចរណ៏។ភ្នែកទាំងគូរបស់ពួកគេលែងបានមើលឃើញពិភពលោកដ៏ស្រស់ស្អាតទៀតហើយគឺរស់នៅក្នុងពិភពងងិតសូនសុង។
ជនពិការទាំង៣រូបបានផ្ញើរសារទៅដល់អ្នកបើកបរទាំងឡាយកុំធ្វេសប្រហែសក្នុងការបើកបរបើកបរគោរពច្បាប់ចរាចរមិនស្ថិតក្រោមឥទ្ធពលនៃគ្រឿងស្រវឹង,គ្រឿងញៀន,បើកបរមានការយោគយល់គ្នា។អ្នកបើកបរដឹកអ្នកដំណើរត្រូវគិតថាជីវិតអ្នកដំណើរផ្ញើរលើអ្នកបើកបរម្នាក់។
ឯកឧត្តម មាន ចាន់យ៉ាដា បានថ្លែងថាអត្ថន័យសារបស់ជនពិការគឺពិតជាមានន័យណាស់ជាសាររំលឹកដល់ អ្នកប្រើប្រាស់ផ្លូវទាំងឡាយអោយចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកទាំងអស់គ្នា។ មានតែជន ពិការខ្លួនឯងទេទើបដឹងពីភាពវេទនាដោយគ្រោះថ្នាក់ចរាចរណ៏។
ឯកឧត្តមបន្តថាឥរិយាបទរបស់អ្នកបើកបរជាកត្តាកំណត់សំខាន់ជាងគេក្នុងបញ្ហាគ្រោះថ្នាក់ចរាចរណ៏ ហើយបញ្ហាចរាចរណ៏ជារឿងយើងទាំងអស់គ្នា ដែលត្រូវចូលរួមអនុវត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៏ ផ្តើមចេញពីការរីកចំរើនយ៉ាងឆាប់រហស័របស់រាជធានីភ្នំពេញធ្វើឲ្យទីក្រុងមួយនេះ ប្រឈមនឹងបញ្ហាចរា ចរណ៏យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននៅពេលស្ថិតិកំណើន យានយន្តដែលបានចុះ បញ្ជីនៅរាជធានីភ្នំពេញ គ្រាន់តែរថយន្តមានប្រមាណ៥សែនគ្រឿង,ទោចក្រយានយន្តប្រមាណ២លានគ្រឿងកំពុងធ្វើចរាចរណ៏លើដងវិថីក្នុងរាជធានីភ្នំពេញ។
ទិវាសប្តាហ៏ជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោកនាពេលនេះគឺដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវឲ្យយកចិត្តទុកដាក់លើការគោរពច្បាប់ចរាចរណ៏ផ្លូវគោកសំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ឪ្យិនៅកំរិតទាបនិងអប់រំផ្សព្វផ្សាយស្តីពីហានិភ័យបណ្តាលមកពីបើកបរហួសល្បឿនកំណត់,ស្រវឹងបើកបរ,ការមិនពាក់មួកសុវត្ថិភាពនិងមិនពាក់ខ្សែក្រវ៉ាត់ជាដើមនិងក្នុងគោលបំណងឈានទៅរួមគ្នាលុបបំបាត់ភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៏តាមដងផ្លូវសាធារណៈនិងជំរុញការអនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន៕ ដោយ សុខជា