Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទចរាចរណ៍រយៈពេល៧០ថ្ងៃលើកំណាត់ផ្លូវសឡាតាមបណ្តោយ ផ្លូវលេខ5C ចាប់ពី ផ្លូវលេខ២៧១ ដល់ ស្ថានីយបេ្រងឥន្ធនៈតេលា

ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទចរាចរណ៍រយៈពេល៧០ថ្ងៃលើកំណាត់ផ្លូវសឡាតាមបណ្តោយ ផ្លូវលេខ5C ចាប់ពី ផ្លូវលេខ២៧១ ដល់ ស្ថានីយបេ្រងឥន្ធនៈតេលា

By NCN Daily

May 28, 2019

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញ សេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ស្ពានសឡា តាមបណ្តោយ ផ្លូវលេខ5C ចាប់ពី ផ្លូវលេខ២៧១ ដល់ ស្ថានីយបេ្រងឥន្ធនៈតេលា ស្ថិតនៅ ព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នឹង ចាប់ផ្ដើមដាក់លូប្រអប់មេកាត់ទទឹងផ្លូវ លេខ5C ទំហំ មុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ ចំនួន បីជួរ។ អាស្រ័យ ហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ និងអធ្យាស្រ័យ ចំពោះ រំខានដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាន៕