Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ថាតាម ច្បាប់អាចប្ដឹងទៅលើអ្នកកាសែតទាំងនោះ ពាក់ព័ន្ធទៅនឹងការប្រមាថមន្ត្រីគយខេត្តកំពត

ព័ត៌មាន

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ថាតាម ច្បាប់អាចប្ដឹងទៅលើអ្នកកាសែតទាំងនោះ ពាក់ព័ន្ធទៅនឹងការប្រមាថមន្ត្រីគយខេត្តកំពត

By NCN Daily

May 29, 2019

រឿងរ៉ាវក្រុមអ្នកកាសែត ឈ្លោះជាមួយនឹងមន្ត្រីគយប៉ុស្ដិ៍ព្រែកចាក ត្រូវបាន ​រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ថាតាម ច្បាប់អាចប្ដឹងទៅលើអ្នកកាសែតទាំងនោះ ពាក់ព័ន្ធទៅនឹងការប្រមាថមន្ត្រី ដែលកំពុងបំពេញ ការងារក្នុង ដែនសមត្ថកិច្ចមានការចែករំលែកនៅលើបណ្តាញសង្គម ក្រោយមានករណីក្រុមអ្នកកាសែត ឈ្លោះជាមួយ នឹងមន្ត្រីគយប៉ុស្ដិ៍ព្រែកចាក និងបានស្រែករិះគន់ខ្លាំងៗទៅលើមន្ត្រី២រូបនោះ។ ហេតុការណ៍នេះបានកើត ឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបរិវេណប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងខេត្តកំពត។

យោងតាមប្រភពបានឲ្យដឹងថាមានអ្នកយកព័ត៌មានមួយក្រុម បានចុះទៅយកព័ត៌មាននិងlive វីដេអូពីការ ដឹកទំនិញឆ្លងកាត់ នៅប៉ុស្ដិ៍ព្រែកចាក ដោយគ្មានការអនុញ្ញាតហើយត្រូវបានមន្ដ្រីគយដែលមានតួនាទី ជាមេ ប៉ុស្ដិ៍ព្រែកចាក បានដកហូតទូរស័ព្ទ ទើបបង្កជាជម្លោះតែម្តង។ ជាមួយនឹងករណីនេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកមួយថា តាមច្បាប់មន្ត្រីអាជ្ញាធរអាចប្ដឹង ទៅលើអ្នកកាសែតទាំងនោះ ពាក់ព័ន្ធទៅនឹងការប្រមាថ ខណៈដែលពួកគេកំពុងបំពេញ ភារកិច្ចរបស់ខ្លួន។

ករណីនេះត្រូវបានប្រធានការិយាល័យគយ និងរដ្ឋាករខេត្តកំពត លោក ហេង សំបូរ បានបញ្ជាក់ថាអ្នកកា សែតប្រមាណ១០នាក់នោះបានចូលទៅក្នុងបរិវេណប៉ុស្ដិ៍ព្រែកចាក ខណៈដែលមន្ដ្រីគយ កំពុងបំពេញ ភារកិច្ច និងបានផ្សាយផ្ទាល់ពីការដឹកទំនិញឆ្លងកាត់ នៅប៉ុស្ដិ៍ព្រែកចាក ដោយគ្មានការអនុញ្ញាតជាមុន ទើបមេប៉ុស្ដិ៍គយព្រែកចាក បានកញ្ឆក់យកទូរស័ព្ទមិនឲ្យ live ទើបផ្ទុះជម្លោះយ៉ាងដូច្នេះ៕