ខេត្តព្រះសីហនុ៖ពត៌មានបឋម ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ៖ មានក្មេងស្រីម្នាក់ និងក្មេងប្រុសម្នាក់ទៀតបានស្លាប់ សង្សយ័ថាមានឃាតករ រំលោភក្មេងស្រីរួចសម្លាប់ក្មេងៗនៅក្នុងផ្ទះ ស្ថិតនៅតំបន់អូរត្រេះសង្កាត់លេខ៤ ក្រុងព្រះសីហនុ នាល្ងាចថ្ងៃ២៩ឧសភា២០១៩នេះ ។
បើតាមស្ត្រីជាម្តាយថា កូនគាត់ទាំង២នាក់នេះ ម្នាក់ឈ្មោះសុខ លក្ខ័ និងម្នាក់ឈ្មោះសុខ លី ហើយថាហេតុការណ៏នេះកើតឡើងពេលដែលមិនមានមនុស្សចាស់ជាសាច់ញាតិនៅជាមួយដោយជាប់រវល់ទៅធ្វើការ មានតែក្មេងៗនៅក្នុងផ្ទះ ។
ករណីនេះ សមត្ថកិច្ចនៅមិនទាន់មានរបាយការណ៏ជាក់នៅឡើយដោយរង់ចាំធ្វើការអង្កេតជាមុនសិន ជាមួយនឹងការស្វះស្វែងស្រាវជ្រាវរកជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់៕