ខេត្តសៀមរា៖ ចាប់បានចោរ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបនារីជនបរទេសម្នាក់(ជនជាតិ អ៊ីរ៉ង់) កំពុងជិះរ៉ឺម៉ក់កង់បីទៅមើលប្រាសាទអង្គរវត្តបណ្តាលអោយធ្លាក់ពីលើ រ៉ឺម៉ករងរបួសផ្ទៃមុខធ្ងន់ធ្ងរ ហេតុការណ៍ឆក់នេះបានកើតឡើងនៅ ព្រឹក ថ្ងៃអង្គារ ទី ២៨ ខែឧសភា ឆ្នាំ ២០១៩។
តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ៖ នារីរងគ្រោះបានណាត់ តុកតុក មកយកនៅ សណ្ឋាគារ ទៅ ប្រាសាទអង្គរវត្ត ពីព្រលឹមដើម្បីទៅមើលទេសភាព ដោយតុកតុក នោះនាំគាត់ជិះទៅតាមផ្លូវតូចៗ បន្ទប់មកនារីរងគ្រោះក៏បានសួរថារាល់ដងជិះតាមផ្លូវធំ សួរមិនទាន់ចប់ផងក៏មានជនបីនាក់បានមកឆក់កាបូប និងវាយនារីនោះបែកមុខមាត់និងមានស្នាមរបួសដៃជើងទៀតផង។
នារីរងគ្រោះបាននិយាយថា៖ភ្លាមៗនោះគាត់បានទៅប្តឹងប៉ូលីសនៅតំបន់នោះដែរប៉ុន្តែគេនិយាយថាធ្វើការមិនកើតទេជនរងគ្រោះបន្តរថា ប្រទេសកម្ពុជាយើងល្អស្រស់ស្អាតដូចឋានសួគ៌អ៊ីចឹង ក៏ប៉ុន្តែបែរជាមានចោរឆក់បែបនេះទៅវិញពិតជាគួរអោយសោកស្តាយនៅក្នុងកាបូបនោះមានលុយ លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀត ។
បន្ទាប់ពីទទួលបានព័ត៌មានពីកន្លែងកើតហេតុភ្លាម សមត្ថកិច្ចនគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្តបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីស្រាវជ្រាវនិងឈានទៅកំណត់មុខសញ្ញាជនសង្ស័យនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២រូបតែម្តង៕