កំពង់ធំ៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹក ក្នុងក្រុងស្ទឹងសែន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៧ និង១៥នាទីព្រឹកស្ថិតនៅភូមិស្ទឹងសែន សង្កាត់កំពុងក្របៅ ក្រុងស្ទឹងសែន ខេតកំពង់ធំ ។
សពស្ត្រីរងគ្រោះឈ្មោះ សេង កុសលក្ខ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹង សែន ខេត្តកំពង់ធំ ។ ការបំភ្លឺពី~ម្តាយ និងបងប្រុសបង្កើតរបស់សព បានបញ្ជាក់ប្រាប់ថា÷សាកសពជនរងគ្រោះកាលពីនៅ រស់ធ្លាប់ទៅធ្វើការចំណាកស្រុកនៅឯប្រទេសថៃ លុះពេលត្រឡប់មកដល់ផ្ទះវិញ មើលទៅអាកប្បកិរិយា មានសភាពខុសពីធម្មតាដូចជាមនុស្ស ញៀនថ្នាំ ហើយតែងតែផឹកស្រាស្រវឹងដើរដួលបែកមុខ បែកមាត់ របកដៃជើងជាប្រចាំ ហើយដើរចេញបាត់ៗពីផ្ទះរហូត ។
ក្រោយពីទទួលពត៌មានបានភ្លាមកម្លាំងសមត្ថកិច្ច បានចុះទៅសហការជាមួយជំនាញខេត្តនិងគ្រូពេទ្យព្រមទាំងប៉ុស្តិ៍រដ្ឋបាល ភូមិឃុំ ដើម្បីពិនិត្យសាកសព ។ ការពិនិត្យនៅលើដងខ្លួនសាកសពពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះឡើយ ចំណែក ស្នាមរបកៗនៅត្រង់ក នោះគឺជាស្លាកស្នាមគ្រលួតកអាវ ដែលរឹប និង រិតក នៅពេលសពហើម ។ ការសន្និដ្ឋានៈសពស្ត្រីរងគ្រោះគឺពិតជាបានស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន ។ ក្រោយពេលពិនិត្យនិងធ្វើកោសល្យវិច័យ រួចរាល់កម្លាំង ជំនាញនិងអាជ្ញាធម៍ បានយកសាសពប្រគល់ជូនឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕