Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ស្ទះចរាចរណ៍រាល់ថ្ងៃ តើពេលណាប្រធានផ្សារព្រៃកព្នៅមើលឃើញ?

ព័ត៌មាន

ស្ទះចរាចរណ៍រាល់ថ្ងៃ តើពេលណាប្រធានផ្សារព្រៃកព្នៅមើលឃើញ?

By NCN Daily

May 31, 2019

ភ្នំពេញ៖ ប្រជាពលរដ្ឋដែរធ្វើដំណើរទៅតាមផ្លូវចូលទៅក្នុងភ្នំបាសិតមានការមិនពេញចិត្តដែរម្ចាស់ផ្សារព្រែក ព្នៅដាក់អាជីវករកាន់តែច្រើនឡើងអស់តូបជួលលក់ត្រូវបានប្រធានផ្សារយកចិញ្ចើមផ្លូវអនុញាតិឲ្យអាជីវករ អ្នកលក់ដូរ បោះទីតាំងអង្កន់កន្លែងចែកគ្នាលក់បង្កើននូវចំចូលប្រាក់ឈ្នួលមិនបានគិតបញ្ហាប៉ះពាល់ ជាសាធារណៈ បង្កឲ្យកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃមកដល់ផ្សារនេះតែម្តាង។

តាមការលើកឡើងរបស់មហាជន ចំណុចផ្សារព្រែកព្នៅ តាមផ្លូវលេខ១៥១ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ លើកលែងតែពេលយប់អាអ្នកលក់ដូរទើបលែងកកស្ទះ ធ្វើឲ្យប្រជាពលរដ្ឋមហាជន អ្នកដំណើរ រអ៊ូរទាំ ចុះគណៈគ្រប់គ្រង់ផ្សារ មានគិតដល់ ផលប៉ះពាល់ឬអត់ ឬមួយគិតតែប្រយោជន៍ ផ្ទាល់ខ្លួន គាប់គួរថ្នាក់លើ គ្រាន់បានចំណូលញាត់ហោប៉ាវ? បានកំណត់ឲ្យដាក់តាំងទីលក់ ត្រឹមចិញ្ចើមផ្នែកខាងលើក៏អស់ចិត្តដែរ តែចំណុចផ្សារ ដាក់តុ គ្រែ ឆ័ត្រ មកលើដងផ្លូវ អស់លោក អ្នកពាក់ព័ន្ធផ្សារគិតថាធ្វើបែបនេះសប្បាយយកលុយ?

ពលរដ្ឋបន្តទៀតថា អស់លោកដែលពាក់ព័ន្ធផ្សារព្រែកព្នៅ ជឿហើយសប្បាយ ក្នុងការប្រមូលលុយ ពីថ្លៃឈ្នួល ការដាក់តាំងលក់លើផ្លូវ តែពលរដ្ឋ អ្នកដំណើរវិញទេ វេទនា ក្នុងការធ្វើដំណើរឆ្លងកាត់ម្តងៗ បាត់អស់សណ្តាប់ធ្នាប់ដងផ្លូវសាធារណៈ។

ដោយបាតុភាពរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ ចំណុចខាងលើ ពលរដ្ឋទទូចស្នើសុំ គណៈគ្រប់គ្រងផ្សារ អាជ្ញាធរ ខណ្ឌ មេត្តាយោគយល់ រៀបចំដងផ្លូវចំណុចខាងលើគ្រាន់ចរាចរណ៍ឆ្លងកាត់ផងកើបលុយល្មមៗ បានហើយ គួរគិតពីប្រជាពលរដ្ឋ អ្នកដំណើរខ្លះផង៕ តើពិតឫទេ ដែលថាផ្សារព្រែកព្នៅ ស្ទះរាល់ថ្ងៃនេះ ព្រោះថាឥឡូវនេះគឺមានផ្លូវាងមួយ៕ ប្រភពcambodiaplusnews