Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
លទ្ធផលបណ្តោះអាសន្នក្រុមប្រឹក្សារាជធានី-ខេត្ត៖ គណបក្សប្រជាជនកម្ពុជា ៥៥០អាសនៈ

ព័ត៌មាន

លទ្ធផលបណ្តោះអាសន្នក្រុមប្រឹក្សារាជធានី-ខេត្ត៖ គណបក្សប្រជាជនកម្ពុជា ៥៥០អាសនៈ

By NCN Daily

June 01, 2019

ភ្នំពេញ៖ លទ្ធផល​បណ្តោះ​អាសន្ន នៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៣ ឆ្នាំ​២០១៩ ដែលផ្សព្វផ្សាយដោយគ.ជ.ប នៅពេលនេះ បានបង្ហាញថា សម្រាប់ក្រុមប្រឹក្សារាជធានី-ខេត្តទាំង២៥ គឺមានគណបក្សតែ៣ប៉ុណ្ណោះទទួលអាសនៈ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិទទួលបាន៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន២អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សារាជធានី-ខេត្តសរុប៥៥៩។

នេះបើតាមការបញ្ជាក់ពីឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្រោយបូកសរុបលទ្ធផលបណ្តោះ អាសន្ន គ.ជ.ប រកឃើញថា អាសនៈនៅសល់មាន១អាសនៈនៅខេត្តសៀមរាប ដែលគណបក្សនយោ បាយមានសំឡេងស្មើគ្នា ដែលមិនមានអ្នកទទួលបានអាសនៈនេះឡើយ។ ទោះជាយ៉ាងណា មន្រ្តីជាន់ខ្ពស់គ.ជ.បរូបនេះ បញ្ជាក់ទៀតថា គ.ជ.ប នឹងរៀបចំការចាប់ឆ្នោតយកអាសនៈ១នេះ នៅពេលឆាប់ៗនេះ ករណីដែលគ្មានការប្តឹងតវ៉ា ឬដោះស្រាយបណ្តឹងរួចរាល់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។

អាសនៈ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ មានចំនួនសរុប៤១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩អាសនៈ និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន៣៥៥៥អាសនៈ។ អង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១៥៧២នាក់៕

ខាងក្រោមនេះជាលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ សម្រាប់នៅតាមបណ្តារាជធានី-ខេត្តទាំង២៥៖