អាណិតក្មួយស្រីណាស់ ត្រូវឪពុកចងដៃផ្អោបនឹងសសរផ្ទះមិនដឹងប៉ុន្មានម៉ោងទៅហេីយទេហេីមដៃហេីយមាន ឈាមទៀត មិនដឹងថាក្មួយស្រីធ្វេីអ្វីខុសនោះទេ។ តែទោះយ៉ាងណា យេីងមិនគួរណា ប្រដៅកូនដោយវិធីនេះដែរ ជាពិសេសអ្នកស្រុកស្រែជនបទ មួយចំនួនតូច ច្រេីនតែខ្វះការពិចារណាជ្រេីសយកវិធី អវិទ្យាយកមកប្រដៅណែនាំកូន។ នេះមិនមែនជាវិធីសាស្រក្នុងការប្រដៅកូនប្រកបដោយ ចំណេះនឹងសិលធម៌ឡេីយ ហេីយក៏មិនមែន វិធីប្រដៅប្រកបដោយប្រសឹទ្ទភាពដែរ។ ខ្មែរយេីងមួយចំនួននៅតែមានចរឹកប្រដៅកូន ដោយមិនមានបញ្ញា ខ្វះយុទ្ធវិធី រឺដំណោះស្រាយ បញ្ហាក្នុងគ្រួសារ ប្ដីប្រពន្ធកូនចៅ យេីងសង្កេតមេីលកន្លងមកក្នុងក្រុងទំនេីបក៏ធ្លាប់បញ្ហានេះកេីតឡេីង។
អំពេីនេះជាអំពេីហឹង្សារ ម៉្យាងវិញទៀតនាងជាកុមា វាប៉ះពាល់សឹទ្ធិកុមាយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតផង ដូចនេះសូមអំពាវនាវដល់អជ្ញាធរ ក៏ដូច ដែនសមត្ថកិច្ច មេត្តាចាត់ការបុគ្គលណាដែលប្រព្រឹទ្ធអំពេី ហឹស្សាទារុណកម្ម ទៅលេីបុគ្គលណាម្នាក់ទៀត ត្រូវតែទទួលតាមច្បាប់ជាធរមាណ ជាពិសេស ហឹង្សារទៅលេីកុមា ដូចករណី រំលោភផ្លូវភេទទៅលេីកុមាជាដេីម យេីងឃេីញថា មួយរយះនេះមានករណីរំលោភផ្លូវភេទទៅលេីកុមាច្រេីនករណីណាស់ ហេីយក្នុងនោះដែរយេីងក៏ឃេីញថាក្នុងបណ្ដាញសង្គមហ្វេសប៊ុកក៏បានបញ្ចេញមតិជាច្រេីនចង់សុំសំណូមពរដល់ច្បាស់ស្រុកយេីង អោយមានទោស ប្រហារជីវិតចំពោះករណីរំលោភសម្លាប់លេីកុមា។
ការលេីកឡេីងនេះដោយសារប្រជាជនខ្មែរយេីងស្អប់ខ្ពេីមណាស់ចំពោះការរំលោភពបំពានផ្លូវភេទទៅលេីកុមាឈានដល់ករណីខ្លះរំលោភសម្លាប់តែម្ដង។ ដូចជារណីក្មួយស្រីដ៏កំសត់ខាងក្រោមនេះសូមឪពុកម្ដាយដ៏ទៃទៀត កុំយកគំរូតាមអោយសោះ យេីងមានយុទ្ធិវិធីច្រេីនណាស់ក្នុងការប្រដៅកូ ហេីយមាន ប្រសឹទ្ធិភាពខ្ពស់ចូររៀនស្វែងយល់ពីចិត្តពួកគេ កុំយកកំហឹងទល់កហល់មកប្រេី ទោះអ្នកមានបញ្ញាប៉ុណ្ណាបេីមិនចេះទប់អារម្មណ៍មួយឆាវនោះបញ្ញាយេីងមិននៅក្នុងខ្លួនយេីងឡេីយ។
(Video ប្រភព បេក្ខជន)