Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
លោកតាវ័យ៧១ឆ្នាំម្នាក់ បានគាំងបេះដូងស្លាប់ ក្រោយភ្លក្សរសជាតិមេម៉ាយកូនមួយ

ព័ត៌មាន

លោកតាវ័យ៧១ឆ្នាំម្នាក់ បានគាំងបេះដូងស្លាប់ ក្រោយភ្លក្សរសជាតិមេម៉ាយកូនមួយ

By NCN Daily

June 02, 2019

ភ្នំពេញ៖ លោកតាវ័យ៧១ឆ្នាំម្នាក់ បានគាំងបេះដូងស្លាប់ ក្រោយភ្លក្សរសជាតិមេម៉ាយកូនមួយនៅក្នុង បន្ទប់លេខ៦អា ជាន់ទី១ ផ្លូវលំ ក្រុមទី៤ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យកាលពីវេលា ម៉ោង០៦:៥០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ។

ជនរងគ្រោះ ឈ្មោះ ស៊ុ លន់ អាយុ៧១ឆ្នាំ គ្មានមុខរបរ ស្នាក់នៅមិនពិតប្រាកដ ម្តងនៅផ្ទះកូននេះ ម្តងនៅ ផ្ទះកូននោះរកកន្លែងឲ្យប្រាកដមិនឃើញ មានស្រុកកំណើត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកស្រីស្នេហ៍ មានឈ្មោះ ឆុំ សុផល អាយុ៣៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុមាន ស្រុកកំណើត ភូមិស្ទឹងថ្មី ឃុំអញ្ចាញរ៉ូង ស្រុកបរិបូរណ៍ កំពង់ឆ្នាំង ជាស្រីមេម៉ាយ មានកូនប្រុសម្នាក់ អាយុ៧ឆ្នាំ ។

ប្រភពពីប្អូនស្រីបង្កើត របស់ឈ្មោះ ឆុំ សុផល បានឲ្យដឹងថា លោកតា និងបងស្រីរបស់ខ្លួនស្គាល់ស្រឡាញ់ គ្នា តាំងពីអំឡុង ខែកុម្ភ:ឆ្នាំ២០១៩ មកម្លេះ អស់រយ:ពេលជាង៣ខែមកហើយ កន្លងមកគាត់គ្រាន់តែមក លេង មួយភ្លែត ហើយទៅវិញបាត់ ទើបតែនៅព្រឹកថ្ងៃទី៣០ឧសភា បងស្រីរបស់ខ្លួនឈឺមិនស្រួលខ្លួនទៅ ចាក់ថ្នាំដាក់សេរ៉ូម នៅផ្ទះពេទ្យ ផ្សារព្រៃទា ហើយលោកតា ក៏បានមកមើលដែរ។ លុះដល់ល្ងាច លោកតា ក៏មិនបានវិលទៅវិញដែរ សុំដេកនៅក្នុងបន្ទប់ គ្នា៣នាក់ រហូតដល់វេលាម៉ោង០៥:៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា នេះបងស្រីបានប្រាប់ឲ្យខ្លួន ទៅធ្វើការទៅ រូបគេមិនសូវស្រួលខ្លួន ហើយក៏មិនទៅធ្វើការដែរ សំងំដេកសិន ប្រាប់ហើយ ស្ត្រីជាប្អូនក៏ចុះដើរទៅរោងចក្រ តាំងពីម៉ោង០៥ៈ៣០នាទី បាត់ទៅ នៅសល់ ក្នុងបន្ទប់ តែបងស្រីនិងលោកតា ២នាក់ ដេកក្នុងបន្ទប់ ស្រាប់តែនៅវេលាម៉ោង០៦:៥០នាទី ទើបឮ ដំណឹងថា លោកតាគាំងបេះដូងសន្លប់ ទើបវិលមកវិញ ហៅរកម៉ូតូកង់បីដឹកបំណងយកទៅពេទ្យ តែពិនិត្យជាក់ស្តែង ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោ ទាំងម្ចាស់ផ្ទះ ទាំងស្រីស្នេហ៍ ខណ:ដែលកូនចៅលោកតា មិនដឹងនៅឯណា រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើល ។

តាមស្ត្រីឈ្មោះ ឆុំ សុផល បានឲ្យដឹង ទាំងអៀនផង ភ័យផង ថាលោកតាញាប់ញ័រ ខ្លាំងពេករហូតទន់ ដៃជើង ក្លាយជារឿងបែបនេះ ។ ទោះជាយ៉ាងណាក្តី ក្រោយពីកើតរឿង ស្លាប់លើបង្គង ត្រូវបានប្រជាពលរដ្ឋ មេភូមិ តាមស្វែងរក សាច់ញាតិ កូនចៅសព ហើយបានហៅកូនប្រុសលោកតារងគ្រោះ ទៅដល់កន្លែងកើតហេតុ មានឈ្មោះ លន់ ម៉ារិន អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ដឹងពីជីវិត អារម្មណ៍របស់ឪពុក ចូលចិត្តដើរបែបនេះ គាត់ក៏មិនប្តឹងផ្តល់អ្វីដែរ ធ្វើយ៉ាងម៉េច មានតែឲ្យសមត្ថកិច្ច ជួយធ្វើ លិខិតមរណ:ភាព សម្រាប់ដឹកសពទៅធ្វើបុណ្យនៅវត្តពោធិចិនតុង ។

តាមសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ សន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ប្រឹងរហូតអស់ខ្យល់ រួចប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ប្រភពCabo