ម្ចាស់ស្មាតហ្វូន Hauwei រាប់រយនាក់នៅទីក្រុងហុងកុង បានសម្តែងការមិនពេញចិត្ត និងរអ៊ូរទាំថាស្មាត ហ្វូនរបស់ពួកគេប្រែជាប្រើលែងកើត និងបានក្លាយជាដុំថ្មបន្ទាប់ធ្វើការ Update ទៅកាន់ System ជំនាន់ថ្មី ។
ក្នុងចំណោមម្ចាស់ស្មាតហ្វូនរាប់រយនាក់នេះ មានអ្នកប្រើស្មាតហ្វូន Huawei លើសពី ៣០ នាក់បានរត់ទៅ សុំជំនួយនៅមជ្ឈមណ្ឌលបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុន Huawei ទាក់ទងនឹងបញ្ហាស្មាតហ្វូន មិនដំណើរការ ទោះបីជាស្មាតហ្វូនទាំងនោះមានម៉ូដែលផ្សេងៗគ្នាក៏ដោយ ប៉ុន្តែវាសុទ្ធតែជួបបញ្ហាដូចគ្នា ។
បញ្ហានេះចាប់ផ្តើមកើតឡើងបន្ទាប់ពីអាមេរិកបានបិទលែងឲ្យ Huawei រកស៊ីលើទឹកដីអាមេរិក ជាមួយគ្នានេះ ក្រុមហ៊ុនដូចជា Google និង Microsoft បានដកសិទ្ធក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការពីស្មាតហ្វូននិង កុំព្យូទ័ររបស់ Huawei ។
អ្នកប្រើប្រាស់ម្នាក់ឲ្យដឹងថា ស្មាតហ្វូន Huawei Mate 10 ដែលគាត់ទើបតែទិញកាលពីខែ មិនាឆ្នាំមុនបាន ជាប់គាំងជាមួយអេក្រង់ពណ៌ខ្មៅប្រមាណ ៥-៦ នាទីមុននឹងបើកចេញ បន្ទាប់ពីបើកចេញអេក្រង់ពណ៌ស វាបានឲ្យជម្រើស ៤ ក្នុងមាន “Download latest and restore,” “Factory reset,” “reboot” និង “shut down” ។
គាត់បានព្យាយាមសាកល្បងមុខងារម្តងមួយៗ លើកលែងតែ Factory reset ប៉ុណ្ណោះ ប៉ុន្តែស្មាតហ្វូនរបស់ គាត់នៅតែបើកមិនចេញដដែល ហើយគាត់បានប្រាប់ថាបញ្ហានេះកើត ឡើងដោយសារស្មាតហ្វូននេះបាន ធ្វើការ Update ទៅកាន់ Software ជំនាន់ក្រោយដោយស្វ័យប្រវត្តិកាលពីពេលយប់ ។
ចំណែកអ្នកប្រើប្រាស់ម្នាក់ទៀតដែលប្រើ Huawei Mate 9 ឲ្យដឹងថា ស្មាតហ្វូនគាត់បានជាប់នៅក្នុង recovery mode នៅពេលបើកវា ហើយគាត់បានបង្ហាញអារម្មណ៍ខឹង សម្បារទៅកាន់បុគ្គលិកផ្នែកសេវាកម្មអតិថិជន ដែលតម្រូវឲ្យគាត់ប្រើមុខងារ Factory Setting មានន័យថា មុខងារនេះនឹងលុបព័ត៌មានទាំងអស់ នៅក្នុងទូរស័ព្ទគាត់ ទើបអាចដោះស្រាយបញ្ហាបាន ។
ម្ចាស់ស្មាតហ្វូនទាំងពីរខាងលើឲ្យដឹងថា ពួកគាត់នឹងប្តូរទៅទិញស្មាតហ្វូនយីហោផ្សេងហើយ បើបញ្ហានេះនៅតែដោះស្រាយមិនបាន ជាមួយគ្នានេះក្រុមហ៊ុន Huawei បានប្រកាសចេញមុខស៊ើបចំពោះករណីនេះ ៕ ដក់ស្រង់ពី Business ប្រែសម្រួលដោយ ៖ សុខជា