Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ពេលនេះ ប៉ូលិសស័ក្ដិ៣ ដែលលួចយក iPad ហើយថាច្រឡំ មានទោសវិញហើយ នឹងបានបញ្ជូនខ្លួនទៅកាន់តុលាការឆាប់ៗនេះ

ព័ត៌មាន

ពេលនេះ ប៉ូលិសស័ក្ដិ៣ ដែលលួចយក iPad ហើយថាច្រឡំ មានទោសវិញហើយ នឹងបានបញ្ជូនខ្លួនទៅកាន់តុលាការឆាប់ៗនេះ

By NCN Daily

June 03, 2019

ភ្នំពេញ៖ រលក​នៃ​ការ​រិះគន់​និង​ប្រតិកម្ម​ជា​បន្ដបន្ទាប់​ពី​សំណាក់​មហាជន​នៅ​លើ​បណ្ដាញ​សង្គម នៅ​ពេល​នេះ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៣ (​ឆ្លើយ​ថា​ច្រឡំ​)​យក iPad គេ បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ហើយ ។

នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន បាន​ថ្លែងប្រាប់​អង្គភាព​ព័ត៌មានថា «​ករណី​នេះ​ខ្ញុំ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៣ នៅ​នាយកដ្ឋាន​ការពារ​ព្រំ​ដែនទឹក ទៅ​កាន់​តុលាការ​ដើម្បី​បន្ដ​នីតិវិធី​តាម​ផ្លូវច្បាប់​នៅ​ថ្ងៃនេះ​» ។

ការ​បញ្ជា​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​មន្ដ្រី​នគរបាល​ពាក់​ស័ក្ដិ​៣ បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ នេះ បន្ទាប់​ពី ឯកឧត្តមនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​អង្គភាព​ព័ត៌មាន​ដដែល​ខាងលើ​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ២០១៩ កន្លង​ទៅ​នេះ​ថា «​បន្ទាប់​ពី​បញ្ចប់​ការ​សួរនាំ​នៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មន្ដ្រី​នគរបាល​ខាងលើ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា​អប់រំ និង​អ្នក​ធានា​ត្រឹមត្រូវ ។ ករណី​នេះ មិនមែន​ជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ ហើយ​ភាគី​ទាំង​ពីរ​ទាំង​ខាង​ម្ចាស់​ហាង និង​មន្ត្រី​នគរបាល ក៏​បាន​សម្របសម្រួល​បញ្ចប់​ហើយ​ដែរ ។ ម្ចាស់​ហាង​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​អ្វី​ដែរ​» ។

ទាំងនេះ​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​កាន់តែ​ខ្លាំង ក្រោយ​ពី​លោក​ស័ក្តិ​៣ ហេង ហាប់ ដែល​បន្លំ​ចូល​លួច​យក iPad និង​ល្បី​ផ្អើល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ត្រូវ​បាន​ដោះ​លែង​វិញ ដោយ​មិន​បាន​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ឲ្យ​ទទួលទោស​នោះ​ទេ ក្រោម​ការ​សួរនាំ ធ្វើការ​អប់រំ និង​មាន​អ្នក​ធានា នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។ ហើយ​ប្រការ​នេះ​ធ្វើ​អោយ​មហាជន​គ្រប់​មជ្ឈដ្ឋាន ពិសេស​អ្នកលេង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែ​ម្តង នៅ​តែ​ប្រតិកម្ម និង​បន្ត​រិះគន់​យ៉ាង​ផុលផុស ។ រហូត​ដល់​មាន​សេចក្តី​បំភ្លឺ​របស់​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ពាក់ព័ន្ធ​ករណី​មន្ត្រី​នៃ​អង្គភាព​នគរបាល​ជើង​ទឹក​០១​រូប ដែល​ត្រូវ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សព្វផ្សាយ​អំពី​សកម្មភាព​យក Ipad ពី​ផ្ទះ​វេរ​ប្រាក់​មួយ​កន្លែង៕