Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
របៀបធ្វើសាច់គោប្រលែងភ្លើង

ប្លែកៗពីនេះៗ

របៀបធ្វើសាច់គោប្រលែងភ្លើង

By Local

June 03, 2019

គ្រឿងផ្សំ៖ សាច់គោ ៤ក្រាម ស្លឹកក្រូចសើច ៣សន្លឹក ខ្ទឹមស ៤កម្ពឹស ចិញ្រ្ចាំ ខ្ទឹមក្រហម ៣កម្ពឹស ហាន់ជាបន្ទះស្តើងៗ ម្ទេសស្រស់ ហាន់បញ្ឆិត ម្ទេសក្រៀមបុក ទឹកត្រី ប្រេងខ្យង ទឹកស៊ីអីវ អំបិល អង្ករលីង ១ស្លាបព្របាយកន្លះ ប៊ីចេង ស្ករស ប្រេងឆា គល់ស្លឹកគ្រៃ ៣ដើម ហាន់ស្តើងៗ ជីរណា ២ដើម ហាន់១ថ្នាំងដៃ ជីអង្កាម ស្លឹកខ្ទឹម ២ដើម ហាន់១ថ្នាំងដៃ ក្រូចឆ្មា ២ផ្លែ ច្របាច់យកទឹក សាលាដ ។

១- មុនដំបូង អ្នកត្រូវយកសាច់គោទៅប្រលាក់ជាមួយស្ករស ប៊ីចេង ទឹកស៊ីអីវ និងប្រេងខ្យង។ បន្ទាប់មកយកសាច់គោទៅអាំង ពេលអាំងត្រូវប្រែចុះប្រែឡើង កុំឲ្យឆ្អិនពេកឲ្យនៅរៀងក្រហមៗ។

២- ពេលសាច់គោឆ្អិន ហើយត្រូវហាន់ជាបន្ទះៗ។

៣- យកចានមួយដាក់សាច់គោ គល់ស្លឹកគ្រៃ ទឹកក្រូចឆ្មា ខ្ទឹមស ខ្ទឹមក្រហម ម្ទេសស្រស់ ស្ករស ទឹកត្រី ទឹកស៊ីអីវ អង្ករលីង ស្លឹកក្រូចសើច ប៊ីចេង ម្ទេសក្រៀម ជីរណា ស្លឹកខ្ទឹម និងជីអង្កាម ២-៣ សន្លឹក លៃយ៉ាងណាឲ្យមានរសជាតិជូរ ផ្អែម ប្រៃ និងហិរ។

បញ្ជាក់៖ សាលាដ៍ទុកផ្ទាប់ជាមួយសាច់គោពេលដែលញុំា។ អ្នកអាចរៀបចំបន្លែពីក្រោម ដើម្បីរចនាវាឲ្យស្អាតដោយមានសាលាដ៍ ការ៉ុត ត្រសក់ និងសណ្តែកកួរបានផងដែរ៕