ខេត្តកណ្តាល៖ ព្រៃផ្សៃណាស់ បុរសម្នាក់ប៉ុនប៉ងរំលោភលើក្មេងស្រី វ័យទើបតែ០៤ឆ្នាំតែមិនបានសំរេចរត់គេចខ្លួនបាត់ ករណីនេះកើតហេតុនៅថ្ងៃព្រហស្បតិ៍១២រោច ខែពិសាខ ឆ្នាំកុរ ឯសក័ ព.ស២៥៦៣ត្រូវ ថ្ងៃទី៣០.០៥.២០១៩ វេលាម៉ោង២២.១០នាទីនៅចំនុចភូមិថ្កុល ឃុំត្រេីយស្លា ស្រុកស្អាងខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ច រ ស ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុក នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ៖ ឈ្មោះ លី វុត្ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្កុល ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករគេចខ្លួន។
សភាពរឿងហេតុ៖ នៅថ្ងៃទី ខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ឈ្មោះ ច រ ស បានទៅដេកនៅក្នុងមុងសំយ៉ាបខាងមុខផ្ទះជាមួយជីដូនឈ្មោះ អោក វ៉េតតែ ប៉ុន្តែជីដូនមិនទាន់ចូលដេកជាមួយទេ។ ពេលនោះជីដូនបានឮសំលេងចៅស្រែកចេញពីក្នុងមុង ក៍ស្ទុះរត់ទៅមើលចៅ ស្រាប់តែឃើញឈ្មោះលី វុត្ថា កំពុងនៅក្នុងមុងហើយស្ទុះរត់គេចខ្លួន ដោយបន្សល់នៅទូរសព្ទ័ ០១គ្រឿង និងអាវ០១។
វត្ថុតាងចាប់យក៖ ទូរស័ព្ទ០១គ្រឿង និងអាវដៃខ្លីពណ៍ខ្មៅលាយខៀវចំនួន០១។
សូមបញ្ជាក់ថា: លុះដល់ថ្ងៃទី ០២.០៦.២០១៩ វេលាម៉ោង ១១.៤៣នាទី ទេីបម្តាយ និងឪពុកជនរងគ្រោះបានមកប៉ុស្គិ៍នគរបាលរដ្ឋបាលត្រើយស្លាដើម្បីឲ្យជួយធ្វើកិច្ចសន្យាបញ្ចប់រឿងកុំឲ្យមានគុំនំគួនគ្នាដោយភាគីសងខាងឯកភាពគ្នាសងលុយ២៥០ដុល្លាឲ្យទៅជនរងគ្រោះហើយមិនប្ដឹងផ្ដល់អ្វីឡើយ ករណីនេះក្រោយទទួលបានព័ត៌មានកំលាំងជំនាញនគរបាលស្រុក កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕