Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រឿងមួយបានកើតយ៉ាងក្តៅ រវាងម្តាយខាងប្រុសចោទថា កូនប្រសាស្រី ផិតក្បត់លួចរៀបការប្តីថ្មី តែភ្លាមនោះ នាងចេញមុខបកអាក្រាតថាតើនារីណាទ្រាំចំពោះប្តីបែបនេះ(វីដេអូសាច់រឿង)

តារា​ និង កម្សាន្ត

រឿងមួយបានកើតយ៉ាងក្តៅ រវាងម្តាយខាងប្រុសចោទថា កូនប្រសាស្រី ផិតក្បត់លួចរៀបការប្តីថ្មី តែភ្លាមនោះ នាងចេញមុខបកអាក្រាតថាតើនារីណាទ្រាំចំពោះប្តីបែបនេះ(វីដេអូសាច់រឿង)

By NCN Daily

June 03, 2019

រឿងរ៉ាវ​មួយ​ដែល​ក៏​កំពុង​ផ្ទុះ​នៅលើ​បណ្តាញ​សង្គម នាពេល​ថ្មីៗ​នេះ បន្ទាប់ពី​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បានចេញ​មុខ​និយាយ​ទាំង​កំហឹង​ឈឺចាប់ តាមរយៈ​ការ​ឡាយ​របស់លោក សាន ប៊ុនធឿន ដោយ​គាត់​បាន​ចោទប្រកាន់​ទៅលើ​នារី​ជា​កូនប្រសា​រថា​បាន​លួច​ផិតក្បត់​កូនប្រុស​របស់គាត់​ជា​ទាហាន​ស័ក្តិ​៤ ទៅ​រៀបការ​ប្តី​ថ្មី កាលពី ពេល​ថ្មីៗ​នេះ ទាំង​មិនទាន់​លែងលះគ្នា​ដាច់ស្រេចដូចនេះ បងប្អូនប្រិយមិត្តជាច្រើនប្រាកដជាបានទទួល ជ្រាបខ្លះៗហើយ ចំពោះ ។​

​ទោះយ៉ាងណា ក្រោយ​បានឃើញ​អតីត​ម្តាយក្មេក និយាយថា​ប្រមាថ​ថា​ខ្លួន​ជា​ស្រីកាកី ឬ ស្រី​ផិតក្បត់​ប្តី យ៉ាង​សាហាវ​បែបនេះ នារី​ជា​ប្រពន្ធ​ដែល​ទើប​រៀបការ​ប្តី​ថ្មី​រួច ឈ្មោះ វ៉ាង សុជាតា បានចេញ​មុខមក​បក​ស្រាយ​ថា ការដែល​ស្ត្រី​ជា​ម្តាយក្មេក​ឈ្មោះ សំ ប៊ុន​ណាត ចោទប្រកាន់​មួល​បង្កាត់ លាប​ពណ៌​ថា​តែ​ខាង​ខ្លួន​ត្រូវ គឺ​នាង​ពុំ​អាច​ទទួលយក​បានឡើយ ។​

​នាង សុជាតា បាន​ទម្លាយ​ឲ្យ​អស់​កេរ្តិ៍ខ្មាស​ថា ថ្ងៃ​ផ្សំ​ដេក​ដំបូង នៃ​អាពាហ៍ពិពាហ៍​រៀបចំឡើង​កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ នាង​ត្រូវបាន​អតីត​ប្តី​ឈ្មោះ មាស សុផាត ចាប់បង្ខំ​រួមរ័ក​ចំនួន ៦ លើក ក្នុង​១​យប់ មិនមានការថ្នាក់ថ្នមដូចគេហៅថារាត្រីទឹកឃ្មុំនោះទេ និងថែម​ប្រើប្រាស់​អំពើហិង្សាលើរូបនាង​ទៀតផង ។ នាង​ថា នាង​បាន​ស៊ូទ្រាំ​នឹង​ការធ្វើ​ទុក្ខ​បុក​ម្មេញ​ផ្លូវភេទ​ពី​សំណាក់​ផ្លូវ​ទាហាន​នេះ អស់​រយៈពេល ៣ ខែ រហូត​រូបគេ​ចុះចោល​ជាង​២​ខែ​ឆ្នាំ​មកទល់ពេលនេះ ។​

នាង សុជាតា បាន​រៀបរាប់​ដំណើរ​បន្តថា ក្នុងអំឡុង​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧ ទង្វើ​ដូច​បាន​រៀបរាប់​ខាងលើនេះ នាង​ក៏​ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​សាលាឃុំ សាលាស្រុក ហើយ​លោកស្រី សំ ប៊ុន​ណាត ក៏បាន​ជួប​សម្តី​គ្នា​ជាមួយ​ឪពុកម្តាយ​របស់​នាង រឿង​កូនចៅ​បែកបាក់​គ្នា​នេះដែរ​តើ (​កុំ​ថា​ភ្លេច កុំ​ថា​អត់​ដឹង​) ។ នាង​បន្តថា ពេល​ពាក្យបណ្តឹង​ទៅដល់​សាលាឃុំ រហូត​ឡើង​សាលាស្រុកៗ បាន​កោះហៅ មាស សុផាត ចូលខ្លួន​មក​ដោះស្រាយ តែ មាស សុផាត អត់​ចូលមក​ទេ ។

​នាង​បន្តថា រឿង​ចោទថា នាង​ទទួលបាន​ប្រាក់ខែ​ពី មាស សុផាត រៀងរាល់ខែ​នោះ គឺជា​រឿង​មិន​ពិត​នោះទេ ។ អ្វីដែល​ជាការ​ពិត​នោះ គឺ​នាង​ទទួលបាន​ប្រាក់ខែ​តែ ៣ ខែ​ប៉ុណ្ណោះ ។​

​នាង​ក៏​សូមបញ្ជាក់ថា ប្រសិនបើ​រូបនាង​មាន​ចេតនា​លួច​ការ​ប្តី​ថ្មី​ស្ងាត់ៗ​មែន​នោះ សួរថា​តើ​នាង​ទៅ​បង្ហោះ​រូបថត​តាមរយៈ Facebook ឲ្យ​មហាជន​ដឹងបាន​ឃើញ​ធ្វើ​អី​!! ។​

​មានរឿងជាច្រើនទៀតនូវសម្តីរបស់នាង ចឹងសូមបងប្អូន​ប្រិយមិត្ត​ស្តាប់​ភាគី​ខាង​ម្ខាងៗ​លើកឡើង តាមរយៈ​វីដេអូ​ខាងក្រោម​៖​

នេះវីដេអូខាងលោក សាន្ត​ ប៊ុនធឿន 

នេះជាវីដេអូរបស់ទីការបកស្រាយរបស់ប្រពន្ធលោក មាស សុផាត