Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
កាន់តែទំនើបហើយឥឡូវនេះ!!! ប្រទេសចិន ចាប់ផ្តើមប្រតិបត្តិការសាកល្បងដាក់រថយន្តក្រុងឥតមនុស្សបើក ចំនួន៤គ្រឿង

ព័ត៌មាន

កាន់តែទំនើបហើយឥឡូវនេះ!!! ប្រទេសចិន ចាប់ផ្តើមប្រតិបត្តិការសាកល្បងដាក់រថយន្តក្រុងឥតមនុស្សបើក ចំនួន៤គ្រឿង

By NCN Daily

June 03, 2019

ចិន៖ ពិតជាអស្ចារ្យណាស់ រថយន្តក្រុង ៤គ្រឿង ​បើកបរ​ដោយ​ខ្លួនឯង​ បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការសាកល្បង​នៅ​ថ្ងៃ​សៅរ៍​ទី​២​ធ្នូ​នៅ​ទីក្រុង​សិន​ចិន ភាគ​ខាង​ត្បូង​ប្រទេស​ចិន ដែល​ជា​ទីក្រុង​ល្បីល្បាញ​ខាង​សម្បូរ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ខ្ពស់​។​ រថយន្តក្រុង​ឆ្លាត​ទំហំ​តូច​ជាង​រថយន្តក្រុង​ធម្មតា​នេះ បាន​ចាប់ផ្តើម​រត់​លើផ្លូវ​ប្រវែង ១,២ គីឡូម៉ែត្រ ជាមួយ​នឹង​ចំណត ៣ កន្លែង​នៅ​ក្នុង​តំបន់​ហ្វូ​ទៀន​។​

​រថយន្តក្រុង​មាន​ល្បឿន​កំណត់ទុក​មុន​គឺ​ពី ១០ ទៅ ៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ដោយ​បំពាក់​មក​ជា​មួយ​ឧបករណ៍​ចាប់​ពន្លឺ​រថយន្ត​ដទៃ កាមេរ៉ា និង​អង់​តែ​ន GPS រថយន្តក្រុង​នេះ​អាច​បញ្ចៀស​ការ​បុក​អ្នក​ថ្មើរជើង យានយន្ត​នានា និង របាំង​ចែក​ទ្រូង​ថ្នល់ ប្តូរ​គន្លង​ផ្លូវ​ដោយ​សុវត្ថិភាព និង ឈប់​នៅ​ទីតាំង​ដែល​បាន​កំណត់​។

​ឡានក្រុង​នេះ​នឹង​មាន​អ្នកបើកបរ​ម្នាក់ ដែល​អាច​ចាប់​ហ្វ្រាំង​ឬ​ប្តូរ​រថយន្ត​នេះ​ពី​ការបើកបរ​ដោយ​ខ្លួន​វា​ទៅជា​បើកបរ​ដោយ​មនុស្ស នៅ​ពេល​មាន​អាសន្ន​។​ គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​រួមគ្នា​ដោយ​មជ្ឈមណ្ឌល​ប្រព័ន្ធ​ដឹកជញ្ជូន​ឆ្លាត​ថ្នាក់ជាតិ​ផ្នែក​វិស្វកម្ម​និង​បច្ចេកវិជ្ជា និង​ក្រុមហ៊ុន Shenzhen Bus Group៕

ដក់ស្រង់ពី Sabay កែសម្រួលដោយ៖ សុខជា