ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមិថុនា ខាងមុខនេះស្ថានភាពទឹកភ្លៀងនឹងមានធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ និងមានកន្លែងខ្លះអាចភ្លៀងខ្លាំង។ នៅថ្ងៃអង្គារ៍ ទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រសួងធនធានទឹកតាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន បានឲ្យដឹងទៀតថាក្រៅពីមានភ្លៀងធ្លាក់ហើយនោះ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តកើតមានឡើងដដែល។
តាមរយៈសេចក្ដី ជូនដំណឹងនេះ ក្រសួងស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតទាំងនេះ។ ក្រសួងបញ្ជាក់ដែរថាបាតុភូតEl Nino ឆ្នាំ២០១៩ ដែលធ្វើឲ្យមានអាកាសធាតុក្ដៅនោះនៅមិនទាន់បញ្ចប់នៅឡើយ តែក្រាន់តែថាបានថមថយឥទ្ធិពលខ្លះប៉ុណ្ណោះ៕