ឧត្តរមានជ័យ៖ គ្រាន់តែរឿងចឹងសោះ បណ្តាលឲ្យមានករណីធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន)នេះបានកើតឡើងកាលពី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិវល្លីយាវ ឃុំបេង ស្រុកបន្ទាយអម្ពឹល ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ ពួន ផល្លា ភេទប្រុស អាយុ៣១ឆ្នាំ ប្រពន្ធឈ្មោះ គុណ សាខួន អាយុ២៨ឆ្នាំ មានកូនស្រី ម្នាក់ រស់នៅក្នុងភូមិឃុំកើតហេតុ មុខរបរជាកសិករ។ មូលហេតុ៖ សង្ស័យខឹងប្រពន្ធដេញដោលរឿងលុយ មួយពាន់បាតពីថ្លៃលក់ដំឡូងមី។
សមត្ថកិច្ចស្រុកបន្ទាយអម្ពឹល បានដឹកនាំកម្លាំងចុះត្រួតពិនិត្យសព ជនរងគ្រោះ ឃើញថា ជនរងគ្រោះពិត ជាស្លាប់ ដោយសារចងកប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕
ដក់ស្រង់ពី FB ដោយ៖ តារារ៉ាយ