Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្តេចតេជោ ហ៊ុន សែន​៖ ទំហំពាណិជ្ជកម្មកម្ពុជា និងឡាវឲ្យមានការរីកចម្រើនកាន់តែធំថែមទៀត ជាពិសេសទេសចរណ៍ វិស័យវប្បធម៌ និងវិស័យវិនិយោគ

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន​៖ ទំហំពាណិជ្ជកម្មកម្ពុជា និងឡាវឲ្យមានការរីកចម្រើនកាន់តែធំថែមទៀត ជាពិសេសទេសចរណ៍ វិស័យវប្បធម៌ និងវិស័យវិនិយោគ

By NCN Daily

June 04, 2019

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នំា២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប សម្តែងការគួរសម និងពិភាក្សាការងារបន្តជាមួយ ឯកឧត្តម សន សៃស៊ីផាន់ដន ឧបនាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព។

ឯកឧត្តម សន សៃស៊ីផាន់ដន បានទទួលផ្តាំផ្ញើសួរសុខទុក្ខអំពីនាយករដ្ឋមន្ត្រីឡាវ គោរពជូនសម្តេចតេ ជោនាយករដ្ឋមន្ត្រី និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិ បាលកម្ពុជាដែលកន្លងមកតែងតែជួយគាំទ្រដល់ប្រទេសឡាវ។

ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោ ថាតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមមក កាន់ព្រះរា ជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍អំពីការអភិវឌ្ឍកម្ពុជា ដើម្បីយកទៅអនុវត្តនៅប្រទេសឡាវ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោនាយក រដ្ឋមន្ត្រីផងដែរ នូវអ្វីដែលជាការកត់សម្គាល់ របស់ឯកឧត្តមនោះគឺព្រះរាជាណាចក្រកម្ពុជានៅពេល បច្ចុប្បន្ននេះ មានការរីកចម្រើនយ៉ាងខ្លាំងជាពិសេសអគារខ្ពស់ៗបានរីកស្គុះស្គាយ ហើយជីវភាពប្រជាពល រដ្ឋក៏មានភាពល្អប្រសើរឡើង ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រដល់វិនិយោគគិនឡាវនៅកម្ពុជា ជាពិសេស ធនាគារឡាវ BIC ក៏ដូចជាអ្នកវិនិយោគផ្សេងៗ និងការគាំទ្រដល់ការទិញថាមពលអគ្គិសនីពីប្រទេសឡាវផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពី ថ្នាក់ដឹក នាំនៃប្រទេសឡាវ ហើយក៏បានមានប្រសាសន៍ធ្វើការណែនាំថាករណីវិស័យធនាគារ ដើម្បីអោយទទួល បាននូវភាពជោគជ័យនោះ គឺធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ដល់ការផ្ដល់កម្ចីដល់វិស័យឧស្សាហកម្ម និងសិប្បកម្ម។ ពាក់ព័ន្ធនឹងវិស័យថាមពលវិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគី ឡាវផងដែរ ដែលឆ្នាំនេះបានលក់ថាមពលអគ្គិសនីឲ្យប្រទេសកម្ពុជាយើងបានចំនួន ១៨ មេហ្គាវ៉ាត់ ដែលថាមពលអគ្គិសនីនេះកំពុងតែប្រើប្រាស់នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំ ក៏ដូចជាផ្តល់នូវអនុសាសន៍ផងដែរថា ទំហំ ពាណិជ្ជកម្មកម្ពុជា និងឡាវគប្បីណាជំរុញឲ្យមានការរីកចម្រើនកាន់តែធំថែមទៀត ជាពិសេសវិស័យ ទេសចរណ៍ វិស័យវប្បធម៌ និងវិស័យវិនិយោគ ក៏ដូចជាវិស័យសេដ្ឋកិច្ចផង។ លើសពីនោះទៀត ក៏មិនត្រូវកាត់ផ្ដាច់ពីវិស័យថាមពលផងដែរ ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រិ បានមានប្រសាសន៍ថា យើងគប្បីណាលើកយកវិស័យថាមពលជាវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាមួយគ្នានេះផងដែរទាក់ទងនឹងទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ គប្បីណាដាក់បញ្ជូល ទៅលើផ្នែក ការទិញ-លក់ នៃវិស័យថាមអគ្គិសនីនេះផងដែរ៕