ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ២០១៩ ម្សិលមិញនេះ សិល្បករសិល្បការិនីជាច្រើននាក់បានមក ប្រមូលផ្តុំជួបជុំគ្នានៅចំណុចវត្តនិរោធ ផ្លូវជាតិលេខ១ ដើម្បីចូលរួមកម្មវិធី ជួយសង្គ្រោះ ជីវិតតាមរយៈការ ចែកមួកសុវត្ថិភាព និងអប់រំច្បាប់ចរាចរណ៍។
តាមរយៈប្រភពលោក ហេង ឡុង ដែលបានបង្ហោះរៀបរាប់ឲ្យដឹងថា «ពួកយើងជាសិល្បករស្ម័គ្រចិត្តបាន ចូលរួមជួយសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរតាមរយៈការចែកមួកសុវត្ថិភាព និងអប់រំច្បាប់ចរាចរណ៍។ នៅ រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៩ សមាគមសិល្បករខ្មែរបានសហការជាមួយនិងអាជ្ញាធរខណ្ឌច្បារ អំពៅ ចុះចែកមួកសុវត្ថិភាពចំនួន៣០០មួក និងអប់រំច្បាប់ចរាចរណ៍ជូនប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ១ ទល់មុខវត្តនិរោធ។
សូមថ្លែងអំណរគុណដល់សិល្បករសិល្បការនីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បី ចូលរួមក្នុងយុទ្ធនាការដ៏មានអត្ថន័យមួយនេះ និងសូមថ្លែងអំណរគុណដល់ សប្បុរសជន ទាំងអស់ដែល បានជួយឧបត្ថម្ភមួកសុវត្ថិភាពដែលមានអាជ្ញាធរខណ្ឌច្បារអំពៅ និងក្រុមហ៊ុនសំណង់ហ៊ួតជា៕
ដក់ស្រង់ពី៖ Khmer Note ដោយ៖ សុខជា