Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
បុរស់ម្នាក់ចូលកន្លែងម៉ាស្សាមួយមានឈ្មោះ ៧៧៧៧ មិនបានរួមរ័កហើយបាត់លុយអស់…ទៀត

ព័ត៌មាន

បុរស់ម្នាក់ចូលកន្លែងម៉ាស្សាមួយមានឈ្មោះ ៧៧៧៧ មិនបានរួមរ័កហើយបាត់លុយអស់…ទៀត

By Local

June 05, 2019

ភ្នំពេញ៖ បុរសម្នាក់ចូលកន្លែងម៉ាស្សាកោសជប់ យីហោ៧៧៧៧ បបួលនារីម៉ាស្សារួមមេត្រី តែនាងមិនព្រម បន្តិចក្រោយមក ខាងប្រុសឆោឡោថា បាត់លុយ ក៏កើតជាជម្លោះ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។

បុរសឆោឡោថា បាត់លុយនោះ ឈ្មោះអេ ពូថា អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី ស្នាក់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកនារីម៉ាស្សា ឈ្មោះលីន អាយុ២៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។ បុរសឈ្មោះអេ ពូថា បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជុំគ្នាផឹកស្រាជាមួយមិត្តភក្តិ រហូតដល់ស្រវឹង ហើយក៏ចូលមករកកន្លែងកោសជប់យីហោឈ្មោះ ៧៧៧៧ ។

ពេលចូលមកដល់ ក៏ហៅនារីខាងលើមកកោសជប់ឲ្យ លុះពេលកោសជប់រួច គាត់ទាញកាបូប ដើម្បីយកលុយថ្លៃម៉ាស្សា ស្រាប់តែបាត់លុយអស់ចំនួន៨០ដុល្លារ ទើបឆោឡោសួរនាំ រហូតទាស់សម្តីគ្នាបង្កជាហឹង្សា ដោយស្រីម៉ាស្សានោះវាយគាត់ឲ្យរបួសទៀតផង។ ចំណែកនារីជាអ្នកម៉ាស្សា ឈ្មោះលីន បានឲ្យដឹងថា បុរសខាងលើបានចូលមក កោសជប់ នៅកន្លែងរបស់នាង ។ ពេលដែលកោសជប់រួច បុរសខាងលើក៏បបួលនាងរួមភេទ តែនាងមិនព្រម ហើយបានចាប់បង្ខំនាងរហូតទ្រាំលែងបានស្រែកឲ្យគេជួយ ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំភាគីទាំងសងខាង មកធ្វើការដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលខដង្កោ។ ក្រោយពីការសម្របសម្រួលមក ភាគីទាំង២បានយល់ព្រមបញ្ចប់រឿង ដោយស្មើគ្នា គឺគ្មានអ្នកចាញ់ និងអ្នកឈ្នះ ហើយបានត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

ប្រភព៖ Facebook