ភ្នំពេញ៖ កញ្ញា ពេជ្រ សូលីកា គឺជាតារាស្រីវ័យក្មេងដែលមានសមត្ថភាពទាំងការច្រៀង សម្តែង ថែមទាំង ជាម្ចាស់អាជីវកម្មដ៏ជោគជ័យម្នាក់ផងដែរ។ ជីវិតរបស់កញ្ញាពិតជាមានក្តីសុខខ្លាំងណាស់ ដោយក្រោយ ពីទំនេរពីការងារ កញ្ញា ក៏តែងតែធ្វើ ដំណើរ កម្សាន្តជានិច្ចជាកាល ជាពិសេសទៅណាមកណា ពេជ្រ សូលីកា តុបតែងខ្លួនស្អាតៗ ប្លែកៗមិនឱ្យ ជាន់ម៉ូតគ្នានោះឡើយធ្វើឱ្យអ្នកគាំទ្រសរសើរនូវ Style របស់កញ្ញារហូតថាស្អាតគ្រប់ពេល។
មិនខុសពីរាល់ដង នៅក្នុងកម្មវិធីបើកសម្ពាធហាងមួយកន្លែង កញ្ញា ពេជ្រ សូលីកា ត្រូវបានអញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយស ដោយតុបតែងខ្លួនជាមួយសំលៀកបំពាក់មួយឈុតស្រស់ប្លែកបែបថ្លៃថ្នូរមែនទែន ជាមួយនឹងរម៉ូតសក់រួញ មើលពីចម្ងាយស្រស់ស្អាតខ្លាំងស្ទើរតែដូចតារាបរទេស។
ដោយមិនអាចទ្រាំមើលភាពស្រស់ស្អាត និងស្រស់ស្រាយរបស់ ពេជ្រ សូលីកា បានមានអ្នកគាំទ្រជាច្រើន បានបាញ់ទិសដៅមកមើលកញ្ញា គ្រប់ៗគ្នា ជាពិសេសក៏មានការលួចថតទាំងមិនដឹងខ្លួនជាច្រើនប៉ុស្តិ ផងដែរ គឺសុទ្ធតែស្អាតៗស្ទើរគ្រប់ប្លង់ ធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរថា ហេតុតែជាស្រីស្អាត ទោះលួច ថតយ៉ាងណាគឺនៅតែ ស្រស់ស្អាត និងគួរឱ្យស្រលាញ់គ្រប់កាយវិការ ៕