ភ្នំពេញ៖ នារសៀលថ្ងៃពុធ ០៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានធ្វើពិធីជួបសំណេះសំណាលជាមួយមន្រ្តី បុគ្គលិកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ៕
នៅក្នុងឳកាសសំណេះសំណាលនោះឯកឧត្តម ឃួង ស្រេង ប្រធានគណកម្មាធិការសាខាកាកបាទ ក្រហមរាជធានីបានលើកឡើងថាកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តល់ជួននិងយកអំណោយមនុស្សធម៌ ចែកជូន ដល់អ្នករងគ្រោះដោយមិនប្រកាន់រើសអើងនៅទូទាំងប្រទេស។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីបុគ្គលិកសាខាទាំងអស់ដែលបានខិតខំបំពេញការងារនារយៈពេលកន្លងមកព្រមទាំងបានផ្តល់អនុសាសន៍ជម្រុញតម្រង់ទិសដល់មន្ត្រីប្រតិបត្តិសាខាបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ត្រូវមានសាមគ្គីភាពឯកភាពក្នុងស្មារតីក្រុមដេីម្បីធ្វេីឲ្យសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញកាន់តែមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ដែលសក្តិសមជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងរាជធានីភ្នំពេញ៕