Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រកនំបញ្ចុកទុកលក់ឲ្យហើយទៅ ! ថ្ងៃ ៩ មិថុនា ប្រជាជនខ្មែរទូទាំងប្រទេស នឹងហូបនំបញ្ចុក

ព័ត៌មាន

រកនំបញ្ចុកទុកលក់ឲ្យហើយទៅ ! ថ្ងៃ ៩ មិថុនា ប្រជាជនខ្មែរទូទាំងប្រទេស នឹងហូបនំបញ្ចុក

By NCN Daily

June 06, 2019

នៅក្នុង​ឱកាស​ថ្លែង​សុន្ទរ​ក​ទៅកាន់​និស្សិត​ជ័យលាភី​ ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សា​កល​វិទ្យាល័យ​ពុទ្ឋិសាស្រ្ត​ ​នៅ​កោះ​ពេជ្រ ​ថ្ងៃទី​ ​៦​ ​មិថុនា​ ​ឆ្នាំ​ ​២០១៩​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ​បាន​អំពាវ​ដល់​សមាជិក​សមា​ជិ​ការ​គណបក្សប្រជាជន​កម្ពុជា​ ​និង ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ​សូម​ហូប​នំបញ្ចុក​ទាំងអស់គ្នា​ ​នៅ​ថ្ងៃទី ៩​ ​មិថុនា​ ​២០១៩​ ​ជាពិសេស​ ​នៅ​តាម​វត្តអារាម​ ​សូម​រៀបចំ​ចង្ហាន់​នំបញ្ចុក​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ផង​ដែរ​ ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ការញាំនំបញ្ចុកជុំគ្នានៅថ្ងៃទី ៩ មិថុនា ខាងមុខនេះ គឺមិនមែនជាជំហានឆ្ពោះទៅរកការចរចារនយោបាយអ្វីឡើយ ប៉ុន្តែគឺជារឿងទទួលទាននំបញ្ចុករួមគ្នាដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពខ្មែរតែប៉ុណ្ណោះដោយមិនរើសអើងបក្សនយោបាយណាមួយឡើយ គឺយើងអាចហូបរួមគ្នា ។

​ចំណែកខាង​បងប្អូន​ខ្មែរឥស្លាម​ ​និង​ ខាង​វិ​ហារ​គ្រឹ​ស្ទ​សាសនា​វិញ​ ​ក៏​សូម​អញ្ជើញ​ហូប​នំបញ្ចុក​ទាំងអស់គ្នា​ ។​ ​ការ​ហូប​នំបញ្ចុក​ ​នៅ​ថ្ងៃទី៩​ ​មិថុនា​ ​ខាងមុខនេះ​ ​គឺ​បង្ហាញ​ពី​សាមគ្គី​ជាតិ​ ​និង​ឯកភាពជាតិ ​។​ ​សូមកុំ​លាប​ពណ៌​ដាក់គ្នា​ ​ជាពិសេស​នំ​បញ្ចុ​ប​ ​គឺជា​អាហារ​អត្តសញ្ញាណ​ជាតិ​របស់​យើង​ ។​ ​សម្ដេច​តេជោ​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​កុំ​រង់ចាំ​ដល់​ថ្ងៃទី០៩​ ​មិថុនា​ ​បើ​ឃ្លាន​ថ្ងៃនេះ​គឺ​សូម​ហូប​ថ្ងៃនេះ​តែម្តង​ទៅ​ ​ហើយ​ថ្ងៃ ០៩​ ​មិថុនា​ ​យើង​ហូប​ជុំគ្នា​ម្ដងទៀត​ ។​

សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ក៏បាន​អរគុណ​ទុកជាមុន​ដល់​ម្ចាស់ផ្ទះ​ជួល​កម្មករ​ ​និង ​រោងចក្រ​សហគ្រាស​នានា​ ​ដែល​នឹង​រៀបចំ​នំបញ្ចុក​សម្រាប់​បងប្អូន​កូនក្មួយ​កម្មករ​ ​កម្មការិនី​ ​ហូប​ជុំគ្នា​មួយ​ពេល​អោយ​បាន​សប្បាយ​នៅ​ថ្ងៃទី​ ​៩​ ​មិថុនា​ ​ខាងមុខនេះ​ ​ដែល​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ ​និង ​សាមគ្គីភាព​ ​រវាង​ម្ចាស់ផ្ទះ​ជួល​ ​និង​ ​កម្មករ​ ​កម្មការិនី​ ​និង​ជាមួយ​ម្ចាស់​រោងចក្រ​សហគ្រាស​ផង​ដែរ​ ៕