Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
លាភមកដល់ហើយអ្នកនំបញ្ចុកយូឆ្នាំមានម្តង ! ថ្ងៃទី ៩ មិថុនា នឹងលក់ដាច់បំផុត ដល់រាប់ម៉ឺនតោន

ព័ត៌មាន

លាភមកដល់ហើយអ្នកនំបញ្ចុកយូឆ្នាំមានម្តង ! ថ្ងៃទី ៩ មិថុនា នឹងលក់ដាច់បំផុត ដល់រាប់ម៉ឺនតោន

By NCN Daily

June 07, 2019

នៅពេលខាងមុខនេះ នៅ​ថ្ងៃទី​ ​០៩​ ​មិថុនា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​គឺជា​ ​«​ទិវា​ហូប​នំបញ្ចុក​»​ ​រួមគ្នា​ទូទាំង​ប្រទេស​កម្ពុជា​ ​មាន​ថា​ពលរដ្ឋ​ ​កម្មករ​ ​កម្មការិនី​រោងចក្រ​ ​មន្ត្រី​រាជការ​ ​លោកគ្រូ​ ​អ្នកគ្រូ​ ​នោះ​ទេ​ ​។​ ​ការ​ហូប​នំបញ្ចុក​រួមគ្នា​ទូទាំង​ប្រទេស​នេះ​ ​គឺជា​ការ​អំពាវនាវ​របស់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ដើម្បី​បង្ហាញ​អំពី​ ​ការ​រួបរួម​សាមគ្គី​ជាតិ​ ​និង​​ឯកភាពជាតិ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​​ហើ​យម្យ៉ាវ​វិញ​​ទៀត​នំបញ្ចុក​គឺ​ក៏​ជា​អត្តសញ្ញា​ជាតិខ្មែរ​ដែរ​ ​។​ ​

​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ​៦​ ​មិថុនា​ ​២០១៩​ ​ក្នុង​ឱកាស​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ថា​ ​«​មិនមែន​រាប់​រយ​តោន​ទេ​ ​ខ្ញុំ​គិតថា​ ​អាច​នឹង​ចូល​ដល់​រាប់ពាន់​តោន​ឯណោះ​ ​បើ​ហូប​នំបញ្ចុក​មួយ​ប្រទេស​នោះ​»​ ​។​ ​

ទោះបីជា​យ៉ាងណាក៏ដោយ​សម្ដេច​អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ពុល​នំបញ្ចុក​ ​ព្រោះ​ករណីនេះ​ ​ធ្លាប់​កើតឡើង​ហើយ​ ​។​ ​ជា​ការ​ប្រសើរ​បងប្អូន​គួរតែ​ធ្វើ​នំបញ្ចុក​ហូប​ដោយខ្លួនឯង​ជាជាង​ទិញ​ពី​គេ​ ​៕​ ​

ដក់ស្រង់ពី ប្រជាប្រិយ ដោយ ៖ សុខជា