កាលពីកន្លងទៅ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានបើកសន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។ លទ្ធផលការងារសម្រេចបានចំបងៗ សម្រាប់ ឆ្នាំ២០១៨ មាន៖ ១.កាងារសំណង់៖ បានទទួលនិងពិនិត្យផ្តល់យោបល់បច្ចេកទេសជូនរដ្ឋបាលរាជធានី និងក្រសួង រៀប ចំដែនដី ដើម្បីចេញលិខិតអនុញ្ញាតសាងសង់ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ ចំនួន ១,០២៥គម្រោង គិតជាផ្ទៃក្រឡាសំណង់សរុបមានទំហំ ៥,១១២,០០៧ ម៉ែត្រក្រឡា មានតម្លៃប៉ាន់ស្មានសរុប ២,៤៣៣,៧៤៣,៣៤០ដុល្លាអាមេរិក។
២.ការងាររដ្ឋបាលដីធ្លី៖ ការងារចុះបញ្ជីជាប្រពន្ធ័ ចែកបណ្ណ័ជូនប្រជាពលរដ្ឋបាន ចំនួន ៨,៤១៨ ប័ណ្ណ។ បានចែកប័ណ្ណកម្មសិទ្ធិក្នុងតំបន់ប្រទានកម្មពិសេសពីរដ្ឋាភិបាលលើដីរបស់រដ្ឋជូនប្រជាពលរដ្ឋ ចំនួន ១២,២៣៦ ប័ណ្ណ ។
បានបំបែកក្បាលដីក្នុងបុរីដែលម្ចាស់បុរីខកខានមិនបានស្នេីសុំធ្វេីជូនប្រជាលរដ្ឋ បានចំនួន ២,១៨៧ ប័ណ្ណ។ ការងារចុះបញ្ជីបន្ត(ផ្ទេរកម្មសិទ្ធិ និងដោះដាក់បន្ទុក) បានចំនួនសរុប ៣៧,៣១៣ ប័ណ័្ណ។ ៣. ការងារដោះស្រាយវិវាទដីធ្លីក្នុងក្របខណ្ឌគណៈកម្មការសុរិយោដី៖ បានចាត់ការលើសំណុំរឿងវិវាទ ក្នុងក្របខណ្ឌរាជធានី ចំនួន ៤០ករណី ដោយបានសម្រេច៖ សម្រុះសម្រួលបញ្ចប់វិវាទបាន ចំនួន ៤ ករណី ធ្វេីសេចក្តីសម្រេចបាន ចំនួន ៥ ករណី បានសម្រេចច្រានចោល ចំនួន ៤ ករណី បានសម្រុះសម្រួលអោយដកពាក្យ ចំនួន ១ ករណី៕