Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្ដេចតេជោ ៖ អ្នកដែលពូកែបាញ់បោះសេរីយកទៅញាត់គុក ទាំងអស់

ព័ត៌មាន

សម្ដេចតេជោ ៖ អ្នកដែលពូកែបាញ់បោះសេរីយកទៅញាត់គុក ទាំងអស់

By NCN Daily

June 07, 2019

ភ្នំពេញ​៖ ស្រប​ពេល​មួយ​រយៈ​ចុងក្រោយ​នេះ មានអ្នក​បាញ់បោះ​សេរី​ជាពិសេសក្នុង​ជួរ​កងកម្លាំងប្រដាប់ អាវុធ តែង​រង​ការចាប់ខ្លួន​ជា​បន្ដបន្ទាប់ រហូត​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​កាត់ទោស​តាម​ផ្លូវច្បាប់​នោះ​ ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ដ្រី នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ដាក់បទបញ្ជា និង​ព្រមាន​ដក​បុណ្យស័ក្ដិ​ចោលព្រមទាំង​នាំខ្លួន​យក​ទៅ​កាត់ទោស​តាម​ផ្លូវច្បាប់ ចំពោះ​ជន​ទាំងឡាយណា​ដែល​ពូកែ​ខាង​បាញ់បោះ​សេរី​។​

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​សរសេរ​សារ​ព្រមាន​របស់​សម្ដេច​តេជោ ហ៊ុន សែន យក​មក​បង្ហោះ​នៅលើ ហ្វេ​សប៊ុក​ថា “​អ្នក​ពូកែ​បាញ់បោះ​យក​ទៅ​ញាត់​គុក ទាំងអស់​។ អ្នក​ហ៊ាន​បាញ់បោះ ត្រូវអស់​បុណ្យស័ក្ដិ និង​យក​ទៅ​កាត់ទោស​”៕​