ភ្នំពេញ៖ បន្ទាប់ពីលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមដកបញ្ឈរជើងលោក ហេង ប៊ុ ន ថនមេប៉ុស្តិ៍ ពាមប្រធ្នោះ ស្រុកកោះសូទិននៅស្នងការនគរបាលខេត្ត លោក ហេង ប៊ុនថន មិនសុខ ចិត្តបានស្នើសុំកិច្ចអន្តរាគមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីស្វែងរកយុត្តិ ធម៌ដល់ខ្លួន ព្រោះ ថាអ្វីៗដែលបានធ្វើនោះគឺធ្វើតាមបញ្ជារបស់លោកវរសេនីយ៍ឯក អ៊ឹម ឃឿន អធិការនគរបាលស្រុកកោះ សូទិន ។
លោក ហេង ប៊ុ នថន មេប៉ុស្តិ៍ពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលត្រូវ បានលោក គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម ដកបញ្ឈជើងនៅស្នងការនគរបាល ខេត្តបន្ទាប់ពីមេប៉ុស្តិ៍ពាមប្រធ្នោះ រូបនោះ បានចូលទៅហាមឃាត់មិន ឲ្យ ប្រជាពលរដ្ឋជួបជុំហូប «នំបញ្ចុក» ដោយអះអាងថាមិនទាន់បានសុំច្បាប់ជាមុន ។
លោក ហេង ប៊ុនថន មេប៉ុស្តិ៍ពាមប្រធ្នោះ បានសរសេរលិខិត សូមគោរពចូលមកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា ” ខ្ញុំបាទអនុសេនីយ៍ឯកហេងប៊ុនថនអត្តលេខ៤៨៣០២ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ ស្រុកកោះសូទិនខេត្តកំពង់ចាម។
ខ្ញុំបាទកើតទុកមិនសុខចិត្តនៅភាពអយុត្តិធម៌មកលើរូបខ្ញុំបាទដែលជាមន្ត្រីនគរបាលដែលខំតស៊ូរបំរើជាតិនិងប្រជាជនតាំងពីឆ្នាំ១៩៩៣មកម្លេះ។ ហើយពេលនេះត្រូវឯកឧត្តមគួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម។ បានដកតួនាទីខ្ញុំពីនាយប៉ុស្តិ៍នៅពេលដែលខ្ញុំបាទត្រូវលោកវរៈសេនីយ៍ឯក អុឹម ឃឿនអធិការនគរបាលស្រុកកោះសូទិនចេញបទបញ្ជាអោយដឹកនាំកម្លាំងចុះទៅពិនិត្យនិងថតរូបសកម្មភាពប្រមូលផ្តុំនៅផ្ទះលោកសេក សណ្តាប់ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិទួលធាតុឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។ តាមបទបញ្ជារបស់លោកអធិការខ្ញុំបាទបានចាត់កម្លាំងទៅពិនិត្យមើលចំនួន៣នាក់។ ដោយខ្ញុំបាទនៅចូលរួមពិធីសម្ភោធផ្លូវថ្នល់នៅភូមិវាលរួមជាមួយលោកអភិបាលស្រុក។
មុនពេលចុះទៅគឺខ្ញុំបាទបានរាយការណ៍ជូនលោកអធិការ,អធិការងជាច្រើនដង ហើយបានរាយការណ៍ជូនលោកអធិការពីការជួបជុំនៅផ្ទះលោកសេក សណ្តាប់ ហើយលោកអធិការបានបញ្ជាអោយរូបខ្ញុំចុះទៅផ្ទាល់តែម្តង។
ពេលទៅដល់ខ្ញុំឃើញមនុស្សប្រុស,ស្រីជាច្រើននាក់ខ្លះនៅអង្គុយនៅលើផ្ទះនិងនៅក្រោមផ្ទះ។ខ្ញុំបានរាយការណ៍ជូនលោកអធិការតែគាត់នៅតែបញ្ជាអោយខ្ញុំបាទចូលទៅជិតហើយថតរូបពីសកម្មភាពការប្រមូលម្តុំគ្នាមកជួបជុំ។ ខ្ញុំបានប្រកែកមិនចូលតែលោកអធិការអុឹម ឃឿន នៅតែបញ្ជាអោយខ្ញុំចូលទៅហើយនិយាយថា ៖ ខ្លាចអីយើងជាសមត្ថកិច្ចមានសិទ្ធថតបានហើយសាកសួរ តើការជួបជុំគ្នានេះរឿងអីខ្ញុំមិនហ៊ានចូល តែលោកអធិការនៅតែបញ្ជាអោយចូលខ្ញុំចូលទៅសាកសួរ រួចខ្ញុំរាយការណ៍ជូនលោកអធិការវិញភ្លាមពីសមាសភាពអ្នកមកចូលរួម។ លោកអធិការបានបញ្ជាអោយរូបខ្ញុំបាទបំបែកការប្រមូលផ្តុំនេះចេញភ្លាមកុំអោយជួបគ្នាប្រមូលផ្តុំ។
តើការអនុវត្តតាមបទបញ្ជារបស់លោកអធិការអុឹម ឃឿន ហេតុអ្វីបានជារូបខ្ញុំបាទត្រូវទទួលកំហុសដោយអយុត្តិធ៌មត្រូវឯកឧត្តមអភិបាលខេត្តកំពង់ចាម។ ដកតួនាទីហើយត្រូវទៅប្រឈមមុខនៅការិយាល័យបុគ្គលិកទៀត។ តើភាពយុត្តិធ៌មនៅឯណា?
សូមសម្តេចសេនាបតីតេជោហ៊ុនសែនជួយរកយុត្តិធ៌មដល់រូបខ្ញុំបាទដោយក្តីអនុគ្រោះ។ សូមសម្តេចមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ”។
នៅថ្ងៃយប់ថ្ងៃទី៦ ខែមិថុនា នេះ លោក គួច ចំរើន ចៅហ្វាយខេត្តកំពង់ចាម និងប្រធានគណៈបញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោកហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ហើយក្រោយចុះទៅរារាំង សិទ្ធិសេរីភាពរបស់ប្រជាជនក្នុងការហូបនំបញ្ចុក។
នេះបើតាមលោកអភិបាលខេត្ត បានសរសេរ បញ្ជាក់លើហ្វេសប៊ុកថា “ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក ។ គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត “។
លោក គួច ចំរើន អំពាវនាវ ដល់បងប្អូនប្រជាជនអញ្ជើញហូបនំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ដោយក្តីរីករាយ ។
សូមជម្រាបជូនថា ការសម្រេចដកតួនាទី លោកមេប៉ុស្ដិ៍រដ្ឋបាល ឃុំពាមប្រធ្នោះនេះ ក្រោយពីមានការបង្ហោះវីដេអូនៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០១៩ ដោយបានរៀបរាប់ថា ខេត្តកំពង់ចាម ស្រុកកោះសូទិន អាជ្ញាធរស្រុក ហាមឃាត់អតីតថ្នាក់ដឹកនាំ សកម្មជន និងម្ចាស់ឆ្នោតបក្សសង្គ្រោះជាតិ ដែលបានក្លាយទៅជាប្រជាពលេដ្ឋហើយនោះ មិនឲ្យហូបនំបញ្ចុកជុំគ្នាទេ ដោយយកលេសថា មិនបានសុំច្បាប់។
ការជួបជុំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិនៃឃុំមួយ ក្នុងស្រុកកោះសុទិន ដើម្បីទទួលទាននំបញ្ចុករួមគ្នា ត្រូវបានអាជ្ញាធរហាមឃាត់ ជាមួយនិងការខលហៅកម្លាំងមកបន្ថែមបន្ទាប់ពី ការហាមឃាត់ការទទួលទាននំបញ្ចុកនោះ ត្រូវបរាជ័យ៕ ប្រភពCEN ដោយ តារារ៉ាយ
សូមមើលវីដេអូចាស់ដែលលោកមេប៉ុស្តិចុះពិនិត ៖