ភ្នំពេញ៖ យោងតាមប្រភពពីគណនី Sophea Sin មុននេះបន្តិច បានបង្ហាញរូបភាពស្រ្តីមុខស្រស់សម្រស់ស្រពោនក្រោយប៉ូលិសឃាត់ខ្លួន ដោយចរិត ព្រហើនអស្ចារ្យចុះពីឡាន Mazada ទាញកាំភ្លើងបាញ់ពីរ គ្រាប់ទៅលើលេង ធ្វើឲ្យព្រះឥន្រ្ទរត់ផ្អើល ដោយសង្ស័យថានាងចង់បង្ហាញពីមហរិទ្ធខ្លួននោះ ប៉ុន្តែប្រហែល ភ្លេចមើលព័ត៌មាន ដ្បិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់បទ បញ្ជាយ៉ាងមុតមាំឲ្យនាំជនទាំងឡាយណាចូលចិត្តបាញ់បោះសេរីដាក់ទោស និងដកបុណ្យស័ក្តិថែមទៀត។
ហេតុការណ៍ស្រ្តីផ្គើនប្រសាសន៍សម្តេចដែលប្រកាសកាលពីព្រឹកថ្ងៃទី០៧ មិថុនា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ត្រូវប្រភពបញ្ជាក់ខ្លីឲ្យដឹងថា «ផ្គើននឹងបទញ្ជានាយករដ្ឋមន្ត្រី៖ ស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថា បើករថយន្ដ Mazada មួយគ្រឿង ចូលក្នុងវត្តសារាវ័ន្ដ ស្ថិតនៅខណ្ឌដូនពេញ រួចបាញ់កាំភ្លើង ២គ្រាប់ឡើងលើ នៅវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩»។
សូមមើលវីដេអូខាងក្រោមនេះ៖
ប្រភពFB កូនខ្លា