Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អបអរផង!!! រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្នើដាក់នំបញ្ចុកជាម្ហូបតំណាងជាតិ និងអាចស្នើចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិយ ក្រោយពី…..

ព័ត៌មាន

អបអរផង!!! រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្នើដាក់នំបញ្ចុកជាម្ហូបតំណាងជាតិ និងអាចស្នើចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិយ ក្រោយពី…..

By NCN Daily

June 08, 2019

កំពង់ធំ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញឆន្ទៈយ៉ាងមុតមាំ ចំពោះប្រជា ពលរដ្ឋកម្ពុជាថា លោកនឹងពិភាក្សាជាមួយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីការស្នើដាក់នាំបញ្ចុកជាម្ហូបតំណាងអត្តសញ្ញាណជាតិខ្មែរ និងពិចារណារៀបចំស្នើ ទៅអង្គការយូណេស្កូ សុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបិយរបស់ពិភពលោក ក្រោយព្រឹត្តិការណ៍ ពិសានំបញ្ចុកសន្តិភាពនៅទូទាំងប្រទេសរួចរាល់។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារចុះជួយស្រុក បារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីត្រៀមរៀបចំពិធីពិសានំបញ្ចុក សាមគ្គីសន្តិភាព ជាមួយប្រជាពលរដ្ឋទាំងពីរស្រុកខាងលើ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ក្រោយពេលប្រជាពលរដ្ឋរៀប ចំពិធីជួបជុំ ពិសានំបញ្ចុកសន្តិភាពទ្រង់ទ្រាយធំនៅទូទាំងប្រទេសកម្ពុជា តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាហើយនោះ ឯកឧត្តមនឹងពិភាក្សាជាមួយលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា អំពីការបំពេញបែបបទស្នើដាក់បញ្ចូល «នំបញ្ចុក» នេះជាម្ហូបដំណាងអត្តសញ្ញាណជាតិខ្មែរ និង ស្នើសុំសម្បត្តិបេតិកភណ្ឌរូបិយពិភពលោកនៅអង្គការយូណេស្កូ។

ដើមចមដែលបណ្ដាលឱ្យលោករដ្ឋមន្ត្រី មានឆន្ទៈកសាងសមិទ្ធផលជូនជាតិខេមរាយ៉ាងដូច្នេះ គឺដោយសារលោកមើលឃើញពីឆន្ទៈរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ក៏ចង់ឱ្យនំបញ្ចុកដែលមានតាំងពីដូនតាជំនាន់ដើមមួយនេះ មានការទទួលស្គាល់ពីពិភពលោកទាំងមូល ពិសេសគឺបានបរិភោគផ្ទាល់ផងដែរ។

ឯកឧត្តមជឿជាក់ថា នំបញ្ចុកខ្មែរនេះ ប្រាកដជាមានប្រជាពលរដ្ឋនៅទូទាំងប្រទេសបានស្គាល់ និងបានបរិភោគគ្រប់គ្នា ពិសេសលោកក៏ជាអ្នកកើតក្នុងត្រកូលគ្រួសារមួយ ដែលចេះធ្វើនំបញ្ចុកច្បាស់លាស់តាំងពីកុមារភាពជាមួយឪពុកម្តាយ និងគ្រួសារដ៏កម្សត់របស់លោកផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអះអាងថា នៅក្នុងពិព័រណ៍ម្ហូបអាហារ Gastronomy ដែលក្រសួងទេសចរណ៍គ្រោងរៀបចំក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ នំបញ្ចុក និងម្ហូបអាហារខ្មែរមួយចំនួនទៀត ដូចជា សម្លម្ជូរគ្រឿង អាម៉ុក បង្អែមគ្រាប់ត្នោតជាដើម ក៏នឹងត្រូវបានត្រៀមរៀបចំជាម្ហូបតំណាងឱ្យអត្តសញ្ញាណខ្មែរ ដើម្បីទាក់ទាញទេសចរផងដែរ។ជាការពិតណាស់ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា រៀបចំពិធីជួបជុំគ្នាពិសានំបញ្ចុកសន្តិភាពឱ្យបានអធិកអធម នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ។

ដើម្បីអនុវត្តតាមការអំពាវនាវនេះ លោក ថោង ខុន ក៏បានណែនាំដល់ក្រុមការងារឱ្យធ្វើការរៀបចំពិធីធំនេះ ឱ្យបានល្អត្រឹមត្រូវតាមក្បួនខ្នាតនំបញ្ចុកខ្មែរ ក្នុងនោះក៏ត្រូវរៀបចំចង្ហាន់នំបញ្ចុកសម្រាប់ប្រគេនព្រះសង្ឃ និងសម្រាប់ប្រជាពលរដ្ឋនៅតាមវត្តអារាម និងតាមភូមិផងដែរ៕