ពោធិ៍សាត់៖កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់សហការជាមួយកម្លាំងប្រជាការពារ និងកម្លាំងនគរបាលប៉ុស្តិ៍ផ្ទះព្រៃ បានចុះបង្ក្រាបករណីជួយដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ៦នាក់ក្នុងនោះមានស្រី៣នាក់ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៩នៅចំណុចបន្ទប់ជួលខាងក្រោយមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោកវរសេនីយឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ក្នុងប្រតិបត្តិការ បង្ក្រាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនខាងលើកម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យបាន ៦នាក់ ក្នុងនោះមានស្រី៣នាក់ រួមមាន៖
ទី១៖ ឈ្មោះ ជិវិត វណ្ណាវីន អាយុ២១ឆ្នាំ រស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ (មុខរបរយោធា) ទី២៖ ឈ្មោះ ប៉េង ពិសិដ្ឋ អាយុ២១ឆ្នាំ រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ (មុខរបរជាងចម្លាក់) ទី៣៖ ឈ្មោះ អ៊ឹម បញ្ញា អាយុ២៣ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ (មុខរបរកម្មករ) ទី៤៖ ឈ្មោះ ពៅ ស៊ីនី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ (មុខរបរមិនពិតប្រាកដ) ទី៥៖ ឈ្មោះ ហាំ ម៉ីហួរ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ (មុខរបរសិស្ស)ទី៦៖ ឈ្មោះ ឃុត រតនា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ (មុខរបរជាងអ៊ុតសក់)។
លោកអធិការបន្ថែមថាជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាក់ស្តែងនៅក្នុងបន្ទប់ជួលខាងលើដោយរកឃើញវត្ថុតាងរួមមាន៖ម្សៅក្រាមព័ណ៌សថ្លាំចំនួន0១កញ្ចប់ធំប្រមាណ៥០០ក្រាមថ្នាំគ្រាប់ព័ណ៌ក្រហម ០២គ្រាប់ (សង្ស័យថ្នាំគ្រវី)ថង់ផ្លាស្ទិចមួយចំនួនធំដែកកេះ០៨ដើមទូរស័ព្ទដៃ០៧គ្រឿង និងម៉ូតូ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់រួមទាំងវត្ថុតាងត្រូវបានប្រគល់ឱ្យផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕
(មានវិដេអូ)
CR៖ Fresh News