គំនិតថ្មីទៀតហើយ រាល់ដងនៅពេលដែលមានបុណ្យទៀន ឬ ពិធីអ្វីផ្សេងៗដែលមានមនុស្សច្រើន ដូចជាពិធីអ៊ុំទូកជាដើម តាមស្ថានីយ៏ទូរទស្សន៏ឬតាមបណ្តាយផ្សព្វផ្សាយផ្សេងៗដែលតែងប្រកាសប្រាប់បងប្អូនទាំងអស់គ្នាថា បើមានកូនតូចយកទៅជាមួយអីសូមសរសេរលេខទូរសព្ទ័របស់បងប្អូន ដាក់ចូលក្នុងហោប៉ៅអាវឬខោររបស់ពួកគេទៅដើម្បីពេលវង្វេងងាយស្រួលរក។
ប៉ុន្តែកកាលពីពេលថ្មីៗនេះបុរសជនជាតិថៃម្នាក់បានធ្វើឲ្យអ្នកប្រើប្រើប្រាស់ណ្ដាញសង្គមទាំងចាស់ ទាំងក្មេង នាំគ្នាភ្ញាក់ផ្អើល នឹងហួសចិត្ត ក្រោយបង្ហោះរូបថតឆ្កែរបស់គាត់ពាក់នូវខ្សែកដែលមានបណ្ដោងភ្ជាប់ជាមួយនឹងរូបថតរបស់គាត់ផ្ទាល់ ។
វាមើលទៅពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ ប៉ុន្តែទង្វើនេះអាចនឹងមានយោជន៍នៅថ្ងៃណាមួយ គឺនៅពេលដែលឆ្កែនេះវង្វេង ឬ បាត់ ។ តាមរយៈរូបថតនោះអ្នកដែលប្រទះឃើញវានឹងអាចរកម្ចាស់វាឃើញដោយងាយស្រួលបើសិនជាស្គាល់គាត់ ឬក៏ងាយស្រួលដល់មន្ត្រីមូលដ្ឋានក្នុងការស្វែងរកផងដែរ ។
ប្រភព៖ FB