Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បញ្ឈរជើងនគរបាលពាក់ស័ក្តិ៣ នៅខណ្ឌមានជ័យម្នាក់ ក្រោយពលរដ្ឋលួចថតបង្ហោះតាម Facebook រឿង…… (មានវីដេអូ)

ព័ត៌មាន

ឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បញ្ឈរជើងនគរបាលពាក់ស័ក្តិ៣ នៅខណ្ឌមានជ័យម្នាក់ ក្រោយពលរដ្ឋលួចថតបង្ហោះតាម Facebook រឿង…… (មានវីដេអូ)

By NCN Daily

June 11, 2019

ភ្នំពេញ៖ សកម្មភាពមន្ដ្រីនគរបាលនៅខណ្ឌមានជ័យម្នាក់ ដែលត្រូវបានពលរដ្ឋលួចថតបង្ហោះតាមបណ្ដាញសង្គម Facebook ដែលធ្វើឲ្យមានការចែកចាយព្រោងព្រាត ដោយសារចាប់ផាកពិន័យ មិនបានចេញបង្កាន់ដៃត្រឹមត្រូវនោះ ត្រូវបានផ្អាកពីការងារជាបណ្ដោះអាសន្ន។

លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញលិខិតបង្គាប់ការផ្អាក់ការងារបណ្ដោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក សឹម ប៊ុនធឿន តួនាទីនាយរងផ្នែកការពារ និងអន្ដរាគមន៍ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោយមូលហេតុផាក់ពិន័យមិនត្រឹមត្រូវ មិនចេញបង្កាន់ដៃតាមការកំណត់។

នៅក្នុងលិខិតរបស់លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា មន្ដ្រីនគរបាលរូបនេះ ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។

បន្ថែមលើកករណីនេះ លោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ ស្នងការរងនគរបាលទទួលសេនាធិការ ក៏បានបញ្ជាក់បន្ថែមថា ក្រោយទទួលបានព័ត៌មាន និងវីដេអូនេះភ្លាម លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាឲ្យចុះស្រាវជ្រាវ ហើយនាំខ្លួនមន្ដ្រីនគរបាលស័ក្ដិ៣រូបនេះ មកសួរនាំនៅការិយាល័យបុគ្គលិក។

បើតាមលោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ វិធានការផ្នែករដ្ឋបាល ទៅលើមន្ដ្រីនគរបាលដែលទោសកំហុសបែបនេះ ទី១៖ផ្អាកការងារជាបណ្ដោះអាសន្ន, ទី២៖បន្ថយស័ក្ដិ និងទី៣៖ដកស័ក្ដិចោលទាំងអស់។ យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ស្នងការ បានសម្រេចផ្អាកការងារជាបណ្ដោះអាសន្ន។

យោងតាមវីដេអូ ដែលត្រូវបានពលរដ្ឋបង្ហោះនៅលើបណ្ដាញសង្គម ដោយមានអ្នកចូលមើល និងចែករំលែករាប់ម៉ឺននាក់ បានបញ្ជាក់ថា ទីតាំងចាប់ផាកពិន័យធ្វើឡើងនៅជិតផ្សារ ស្ទឹងមានជ័យថ្មី។

ជាមួយគ្នានេះ ក្នុងនាមគណៈស្នងការ លោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ ក៏សូមអំពាវនាវ និងជំរុញឲ្យមន្ដ្រីនគរបាលអនុវត្តច្បាប់ទាំងអស់ ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព តាមច្បាប់ទម្លាប់ត្រឹមត្រូវ ហើយការផាកពិន័យយានយន្ដ ឬទោចក្រយានយន្ដ ត្រូវមានបង្កាន់ដៃឲ្យទៅប្រជាពលរដ្ឋវិញ។

ដោយឡែកប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ត្រូវរួមគ្នា និងបំពេញកាតព្វកិច្ចគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ៕

សូមមើលវីដេអូខាងក្រោម៖