ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តមួយគ្រឿងបុកម៉ូតូពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ម្នាក់នឹងស្លាប់ម្នាក់ ចំណែកឯម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៥នឹង១៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ២១៤ នៅចំណុចអនុវិទ្យាល័យចតុមុខ ស្ថិតនៅក្នុងសង្កាត់ចតុមុខខ័ណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះ នាង លាបភា ភេទស្រី អាយុ២៦ឆ្នាំ មានមុខរបរនៅផ្ទះស្នាក់នៅម្តុំបាក់ទូក មានស្រុកកំណើត នៅខេត្តបាត់ដំបង រីឯជនរងគ្រោះរងរបួសធ្ងន់មានឈ្មោះ ណាត់វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្តុំបាក់ទូកមានមុខរបរចុងភៅ ។
មុនពេលកើតហេតុគេបានឃើញយុវជនប្រុសស្រី២នាក់ប្រុសម្នាក់ជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាកស៊ុយសុគីនិចពណ៌សបើកបរតាមបណ្តោយផ្លូវ២១៤ក្នុងទិសដៅពីលិចទៅកើតខណៈបើកមកដល់ចំណុចកើតហេតុម៉ូតូជនរងគ្រោះបើកទៅត្រង់ឆ្លងស្តបបែកជាបួនដើម្បីទៅទិញអីញុំាក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកកូឡូឡាឆ្នាំ៩៨ពណ៌ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ២A៦៧០៦បើកបរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើងបើកក្នុងល្បឿនយ៉ាងលឿនដូចហោះមកបុកម៉ូតូរងគ្រោះចំពាក់កណ្តាលចំពេញទំហឹងបណ្តាលអោយប៉ើងជាង៥០ម៉ែតទៅកណ្តាលផ្លូវរងការខូចខាតខ្ទេចខូចខាតម៉ូតូទាំងស្រុងបណ្តាលអោយស្ត្រីរងគ្រោះបោកក្បាលស្លាប់ភ្លាមៗនោះនៅចិញ្ចើមផ្លូវរីឯជនរងគ្រោះប្រុសវិញរងរបួសធ្ងន់បែកក្បាលនឹងសម្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ ។
ចំណែកឯរថយន្តបង្កវិញ បើកប្រហែលជា60ម៉ែតក៏ឈប់រថយន្តនៅមុខសាលាអនុវិទ្យាល័យចតុមុខ ហើយម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល ទាំងខូចខាតបែកកញ្ចក់មុខផ្នែកខាងស្តាំភ្លាមៗ នោះដែលរថយន្ត សង្គ្រោះរបស់គ្លីនិកឯកជន ហុង ហាក់ បានមកដល់ដឹកយកជនរងគ្រោះ យកទៅសង្គ្រោះផងដែរ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានដឹកយកទៅដំកល់នៅវត្តទឹកថ្លា រងចាំសាច់ញាតិយកទៅធ្វើបុណ្យ នៅឯស្រុកកំណើតចំណែកឯម៉ូតូនឹងរថយន្ត បង្ករត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕