ភ្នំពេញ៖ យោងតាមផេករដ្ឋបាលរាជធានីភ្នំពេញ ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឱ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះហើយ៕
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើង 3D នេះ សាងសង់របស់ក្រុមហ៊ុន OCIC ដែលចាំផ្ដើមធ្វើការសាងសង់នៅក្នុងអំឡុងខែតុលា ឆ្នាំ២០១៧ ។ គម្រោងស្ពានថ្មើរជើងចូលទៅកាន់ទីក្រុងអូឡាំព្យា មានច្រកសរុបចំនួន ៥ តាមផ្លូវមុខកាត់ទាំងអស់។ ទន្ទឹមនឹងនេះការបង្កើតស្ពានថ្មើរជើងនេះ គឺក្នុងគោលបំណងដើម្បីបញ្ចៀសការកកស្ទះ និង គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាធ្វើឲ្យអ្នកដំណើរងាយស្រួលឆ្លងកាត់ទៅកាន់ពហុកីឡដ្ឋានជាតិអូឡាំពិក និង ទីក្រុងអូឡាំព្យា ៕