Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រោងចក្រផលិតអគ្គិសនីតម្លៃជិត ៤០០ លានដុល្លារ នឹងចាប់ផ្តើមដំណើរការ នៅខែមេសាឆ្នាំក្រោយ

ព័ត៌មាន

រោងចក្រផលិតអគ្គិសនីតម្លៃជិត ៤០០ លានដុល្លារ នឹងចាប់ផ្តើមដំណើរការ នៅខែមេសាឆ្នាំក្រោយ

By NCN Daily

June 12, 2019

នៅក្នុងពិធីចុះហត្ថលេខានោះ ឯកឧត្តម កែវ រតនៈ អគ្គនាយកនៃអគ្គិសនីកម្ពុជា( EDC )បានមានប្រសាសន៍ ថា គម្រោងសាងសង់រោងចក្រអគ្គិសនី ដែលដើរដោយចំហេះនេះ មានអនុភាពផលិតថាមពលបាន រហូតដល់ទៅ ៤០០មេហ្គាវ៉ាត់ ដែលគ្រោងចំណាយថវិកា ប្រមាណជា៣៨០លានដុល្លារអាមេរិក។ រោងចក្រ នេះ គ្រោងបញ្ចប់ការសាងសង់ និង ដាក់ឱ្យដំណើរការផលិតថាមពលក្នុងរយៈពេល១០ខែ បន្ទាប់ពីចុះកិច្ច ព្រមព្រៀងនេះហើយ  ។

រោងចក្រផលិតអគ្គិសនីតម្លៃជិត ៤០០លានដុល្លារ ដែលអាចផលិតថាមពលអគ្គិសនីបាន ៤០០មេហ្គាវ៉ាត់ HFO/LNG ដែលមានទីតាំងស្ថិតនៅ​ក្នុង​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​នោះ បានចុះកិច្ចព្រមព្រៀង សាងសង់ រួចហើយ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩នេះ  ដែលជាចំណែកមួយនៃផែនការបន្ថែម អានុភាពចំនួន ជាង១០០០មេហ្កាវ៉ាត់ទៀត សម្រាប់ឆ្នាំ២០២០។ ព្រោះកន្លងមកអគ្គិសនីកម្ពុជាបានបញ្ជាទិញម៉ាស៊ីន ដែលមានកម្លាំងផលិតថាមពល ២០០មេហ្កាវ៉ាត់ ពីប្រទេស អាល្លឺម៉ង់ និង២០០មេហ្កាវ៉ាត់ ពីប្រទេសហ្វាំង ឡង់ ហើយក្រុមហ៊ុនចិនធំៗចំនួន ២ ជាអ្នកសាងសង់។ គម្រោងនេះនឹងចាប់ផ្តើមដំណើរការ នៅខែមេសា ឆ្នាំក្រោយ ៕