ភ្នំពេញ: មានករណីឃាតកម្មដ៏សាហាវមួយបានកើតឡើង បន្ទាប់ពូកំពុងអង្គុយដាក់បាយឲ្យឆ្កែសុខៗស្រាប់តែក្មួយជិះរទេះរុញយកឈើជ្រុងមកវាយពីក្រោយបីឈើជ្រុងបណ្ដាលឲ្យប្រកាច់ស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងអាណន់សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះឈ្មោះ កែម សាវី ភេទប្រុស អាយុ៤៩ឆ្នាំមុខរបរត់កង់បីស្នាក់នៅភូមិត្រពាំងអាណន់ សង្កាត់គោករកាខណ្ឌព្រែកព្នៅ។ ជនដៃដល់ជាក្មួយឈ្មោះ ហេង ចាន់សុផល ភេទប្រុស អាយុ២៨ឆ្នាំ មុខរបនៅផ្ទះស្នាក់នៅផ្ទះកើតហេតុជាប់គ្នា មានសារធាតុញៀនក្នុងខ្លួន។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតជនរងគ្រោះ និងក្មួយដែលជាជនដៃដល់មិនដឹងថា មានទំនាស់ជាមួយគ្នាថ្ងៃណាទេគ្រាន់តែដឹងថាជនដៃដល់ធ្លាប់ប្រើប្រាស់គ្រឿងញៀនហើយសព្វថ្ងៃរស់នៅជាមួយម្ដាយដោយធ្វើបាបម្ដាយពេកទើបម្ដាយទៅនៅក្នុងវត្តបួសធ្វើយាយជី។ រាល់ថ្ងៃគាត់តែងតែយកបាយពីវត្តមកឲ្យកូនរបស់គាត់ហូបរាល់ថ្ងៃ ជួនកាលកូនរបស់គាត់មកចាប់ច្របាច់កចង់សម្លាប់គាត់តែបានបងប្អូនឃើញជួយទាន់ក៏មានដែរ។
នៅថ្ងៃកើតហេតុក្រោយពីពូមកពីរត់កង់វិញគាត់បានទិញគុយទាវមកហូបដោយសាររូបគាត់ហូបមិនអស់បាន យកទៅដាក់ឲ្យឆ្កែរបស់គាត់ស៊ីខណ:កំពុងតែអង្គុយដាក់ពេលនោះក្មួយជិះរទេះមកពីក្រោយព្រមទាំងកាន់ឈើជ្រុងនៅដៃវាយសំពងពីក្រោយជាប់គ្នាបីដងបណ្ដាលឲប្រកាច់ស្លាប់ភ្លាមៗ។
ក្រោយហេតុការណ៍ជនដៃដល់ក៏មិនបានរត់ទៅណាដែរ ដោយសាពិការជើងទាំងសងខាង ត្រូវបានបងប្អូនរងគ្រោះរាយការណ៍ទៅសមត្ថកិច្ចមកចាប់ខ្លួនតែម្ដង។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញសមត្ថកិច្ចក្រុងភ្នំពេញចុះមកធ្វើកោលសល្យវិច័យបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយក្មួយវាយប្រាកដកមែន រួចប្រគល់សពឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ FB