លោក ផែង វណ្ណៈ សរសេរលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ខណៈថ្ងៃទី១៤ ស្អែកនេះតុលាការបើកសវនាការ បណ្តឹងលោក ខាន់ សុវណ្ណ
ភ្នំពេញ៖ លោក ផែង វណ្ណៈ បានសរសេរលិខិតសុំការខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នូវអ្វីដែលខ្លួនបានសរសេរព័ត៌មានប្រៀបធៀបមិនសមរម្យតាមរយៈបណ្តាញសង្គមហ្វេសប៊ុកព្រមទាំងសុំការអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំនិងបងប្អូនមួយចំនួនផងដែរ។
លោក ផែង វណ្ណៈ បានរៀបរាប់ថា ទង្វើដ៏ឆ្គាំឆ្គងនេះកើតឡើងដោយសារ ខ្ញុំមានការភ្លេចខ្លួនមានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណាច្រឡោតខឹងសម្បាទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួនដោយមិនបានគិតវែងឆ្ងាយជាហេតុនាំឲ្យ ប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃនៃប្រជាជនកម្ពុជា។ ទន្ទឹមនេះខ្ញុំបាទក៏សុំការអភ័យទោសផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួននាពេលកន្លងមកដែលខ្ញុំធ្លាប់បានរិះគន់ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យធ្វើឲ្យប៉ពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួន។
លោក ផែង វណ្ណៈ សរសេរបញ្ជាក់ទៀតថា ខ្ញុំបាទចងចាំនូវកំហុសឆ្គងកន្លងមកនេះ ដោយសន្យាថានឹងធ្វើការកែប្រែអត្តចរិតពាក្យសម្តីរបស់ខ្លួន និងមិនឲ្យបញ្ហាទាំងនេះកើតឡើងជាថ្មីម្តងទៀត៕
ប្រភព៖ FB