លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោកបានអោយដឹងថា ពុំមានការបេីករថយន្តចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មួយចំនួនបានចុះផ្សាយនោះទេ ដោយនៅវេលាម៉ោង៥ព្រឹក ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កងកម្លាំងចរាចរនគរបាលផ្លូវគោក ដែលរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និងសម្រួលចរាចរជូនគណ:ប្រតិភូជាតិ អន្តរជាតិ ក៏ដូចជាប្រជពលរដ្ឋនៅតំបន់នោះ បានឃេីញរថយន្តម៉ាកព្រុសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AZ-5242 បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន រ៉េចង្កូតពេញផ្លូវ ទេីបក្រុមអន្តរាគមន៍ចរាចរចល័ត តាមឃាត់រថយន្តនោះដេីម្បីធ្វេីការឃាត់ខ្លួនអ្នកបេីកបរ និងជៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុ កម្លាំងនគរបាលបានឃាត់រថយន្តនោះបាននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ជិតរោងចក្រមិថុនានៅខណ្ឌសែនសុខ៕ បន្ទាប់ពីការត្រួតពិនិត្យរួចបានបង្ហាញអោយឃេីញថាបុរសម្នាក់នោះពិតជាមានសារជាតិស្រវឹងពិតប្រាកដម៉ែន
សូមសារព័ត៌មានមួយចំនួនមេត្តា ស្វែងរកព័ត៍មានអោយបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងពិតប្រាកដជាមុនសិនមុននិងបង្ហោះជាសាធារណ: ព្រោះវាអាចធ្វេីអោយមហាជនមានការយល់ច្រឡំដល់មហាជនខាងក្រៅ
ប្រភព៖ FB