ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញ ស្តីពីការត្រួតពិនិត្យវឌ្ឈនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធប្រឡាយអូរវែង ចាប់ពីស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ដល់ផ្លូវ ៩០៧ (ចំណតយានដ្ឋានសូរិយាដឹកអ្នកដំណើរ) ប្រវែង ៤.៤៥០ម៉ែត្រ ដោយការស្ថាបនាជំហានដំបូង ចាប់ពីស្ពានវត្តទួលអស់លោក មកដល់ផ្លូវ ៩០៧ មានប្រវែង ៧៤០ម៉ែត្រកំពុងតែស្ថាបនា៕