កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ មានទិដ្ឋភាពជជែកគ្នាដេញដោលគ្នាយ៉ាងខ្លាំងមួយ រវាងមន្ត្រីនៅច្រកទ្វាប៉ោយប៉ែត និងបុរសជនបរទេសម្នាក់ បានធ្វើឲ្យផ្ទុះកក្រើកបណ្តាញសង្គមតែម្តង ពាក់នឹងរឿងធ្វើឯកសារមួយចំនួន ។
តែយ៉ាងណាមិញ បើទោះបីគេពុំដឹងច្បាស់ថា ហេតុការណ៍ប្រកែកគ្នាបង្កការភ្ញាក់ផ្អើលនេះ ដោយសារតែរឿងអ្វីមួយក៏ដោយចុះ តែតាមរយៈវីដេអូឃ្លីប គេបានឃើញជនបរទេសរូបនោះ បាននិយាយប្រដែប្រដៅដល់មន្ត្រីខ្មែរវ័យចំណាស់នោះយ៉ាងច្រើនថា ឈប់ធ្វើអីចឹងទៀតទៅ និងគួររកមុខរបរអ្វីផ្សេងធ្វើទៅ។ នេះបានន័យថា មន្ត្រីរូបនេះកំពុងប្រព្រឹត្តទង្វើមិនល្អ ពុករលួយអ្វីមួយ មកលើពួកគាត់ដែលជាអ្នកអង្គការ ។ ពាក់ព័ន្ធនឹងបញ្ហានេះ យើងមិនទាន់បានទាក់ទងទៅខាងមន្ត្រីរូបនេះ មិនដឹងថាព័ត៌មាននេះពិត ឫយ៉ាងណានោះទេ ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រពភFB ដោយ៖ តារារ៉ាយ