Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
រដ្ឋបាលរាជធានីប្រកាសពីការផាកពិន័យ ឬត្រូវបិទអាជីវកម្ម បើពលរដ្ឋ ឬហាងនានាទុកដាក់ និងបញ្ចេញសំរាម ពាសវាលពាសកាល និងខុសម៉ោង

ព័ត៌មាន

រដ្ឋបាលរាជធានីប្រកាសពីការផាកពិន័យ ឬត្រូវបិទអាជីវកម្ម បើពលរដ្ឋ ឬហាងនានាទុកដាក់ និងបញ្ចេញសំរាម ពាសវាលពាសកាល និងខុសម៉ោង

By NCN Daily

June 13, 2019

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំបានចេញសេចក្ដីណែនាំ ដល់អាជិវកម្ម និងពលរដ្ឋទាំងអស់ ស្ដីពីការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាមឱ្យបានត្រឹមត្រូវតាមកម្មវិធីសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម។

អាស្រ័យហេតុនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១-ត្រូវបញ្ចេញសម្រាមរបស់ខ្លួនឲ្យបានត្រឹមត្រូវ តាមពេលម៉ោងដែលអាជ្ញាធរបានកំណត់ ។

២-ត្រូវវេចខ្ចប់ និងទុកដាក់សម្រាម សំណល់រឹង ដែលអាចបង្កគ្រោះថ្នាក់ដូចជា អំបែងកែវ អំបែងដប កញ្ចក់ ម្ចុល នឹងវត្ថុបង្កគ្រោះថ្នាក់ផ្សេងទៀត ចូលរទៅក្នុងថង់ពណ៌ក្រហម ឫធ្វើសញ្ញាជាសម្គាល់ ដើម្បីបញ្ជាក់ប្រាប់ដល់កម្មករប្រមូលសម្រាមឲ្យមានការប្រុងប្រយ័ត្ន ។

ហើយក្នុងករណីនេះដែលបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម មិនបានអនុវត្តតាមសេចក្តីណែនាំនេះ នឹងត្រូវទទួលការផាកពិន័យតាមអនុក្រឹត្យលេខ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសម្រាម សំណល់ររឹងទីប្រជុំជនព្រមទាំងត្រូវប្រឈមនឹងការបិទអាជិវកម្ម និងវិធានការផ្សេងៗទៀតផងដែរ ។

សូមអានសេចក្តីណែនាំដូចខាងក្រោម៖