ភ្នំពេញ៖ ឯកឧត្តអភិបាលរាជធានីភ្នំពេញក៏បានណែនាំអោយក្រុប្រឹក្សាខណ្ឌព្រែកព្នៅដែលទើបតែតំាង ថ្មី ត្រូវពង្រឹង សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា និងគណ:អភិបាល មន្រ្តីរាជការនិង កងកំលាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ។
ថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌព្រែកព្នៅនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ ព្រមទាំងសមាជិកសមាជិកាក្រុមប្រឹក្សាទាំងអស់ ។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងសម្រេចបើកវេទិកាសាធារណៈភ្លាមៗ នៅ តំបន់សង្កាត់ ខណ្ឌណាដែលមានបញ្ហាប្រឈមថ្មីៗកើតឡើងច្រើន ហើយបើកអោយប្រជាពលរដ្ឋចូល រួមដោយសេរី ដោយពុំចាំបាច់មានលិខិតអញ្ជើញឡើយក្នុងការលើកពីទុក្ខកង្វល់ជាក់ស្ទែងរបស់ខ្លួនទៅកាន់អាជ្ញាធរ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែង ដូច្នេះក្នុងពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាខណ្ឌព្រែក ព្នៅ អណត្តិទី៣ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ដោយបានអៈអាងថា ការបើកវេទិកាសាធារណៈ ភ្លាមៗនៅ តំបន់ដែលមានជួបញ្ហាប្រឈមដោយគ្មានការជូនដំណឹងទៅអាជ្ញាធរខណ្ឌ សង្កាត់ជាមុននេះ គឺដើម្បីចង់ បានព័ត៌មាននិងទុក្ខកង្វល់ពិតពីប្រជាពលរដ្ឋ ដើម្បីយកបញ្ហាទំាងនោះ ទៅដោះស្រាយឲ្យចំទិសដៅ។ ឯកឧត្តមបានចាត់ទុកការរៀបចំវេទិកាសាធារណៈគឺជាមធ្យោបាយ ដ៏មានប្រសិទ្ធភាពក្នុងការជួបទំនាក់ ទំនងដោយផ្ទាល់ជាមួយពលរដ្ឋ ហើយបានដឹងពីតម្រូវការថ្មីៗ របស់់ប្រជាពលរដ្ឋដែលចង់អោយអាជ្ញាធរ ជួយដោះស្រាយ។
ឯកឧត្តមបានបន្តទៀតថា វេទិកាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើគ្រប់ពេលវេលានៅពេល ដែលដឹងថាកន្លែងណាមានបញ្ហាកើតឡើង ចឹងការប្រឈមចៅសង្កាត់ អភិបាលខណ្ឌ ត្រូវទទួលខុស ត្រូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ខ្ញុំមិនប្រាប់ទីតំាងណាឬរើសមនុស្សពីឆ្ងាយទេគឺនៅទេ បើអោយរើស មនុស្សពី ឆ្ងាយមកយកតែអត់មានបញ្ហាមក យើងអត់បានព័ត៌មានពិត ទៅទីណាធ្វើនៅទីនោះ ប្រាប់តែ២ថ្ងៃមុន អត់បាច់លិខិតអញ្ជើញមានបញ្ហាអ្វីលើកឡើង នេះជាកិច្ចការមួយដែលតម្រង់ទិសបំរើប្រជាពលរដ្ឋ សម្រាប់តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ»។
ឯកឧត្តមបញ្ជាក់ថា ការលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ច របស់ខ្លួន សំដៅអភិវឌ្ឍន៍ មូលដ្ឋាន និងឆ្លើយបតបចំពោះ តម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យសម្រេចគោលដៅ មូលដ្ឋានមានការអភិវឌ្ឍនិង ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋមានភាពប្រសើរជាលំដាប់។
សូមបញ្ជាក់ថា ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌព្រែកព្នៅនៅព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ លោកម៉ៅ បូរ៉ាត្រូវបានតែងតំាងជាប្រធានក្រុមប្រឹក្សាដែលមានសមាជិកចំនួន១៧រូប៕