តាកែវ៖ ករណីភ្លើងប្រច័ណ្ឌ ប្តីជះសាំងដុតសម្លាប់ប្រពន្ធទាំងរស់ រួចអារ.កខ្លួនឯងតាមក្រោយ ហើយ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះ កើតឡើងនៅភូមិត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កាលពីទៀបភ្លឺថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីភ្លើងប្រច័ណ្ឌ ប្តីចាក់សាំងដុតប្រពន្ធ គឺស្រ្តីដែលត្រូវប្តី ចាក់សាំងដុតឈ្មោះ លាស់ ស្រីណេ អាយុ ៣២ឆ្នាំ គឺគាត់បានស្លាប់ វេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩ ដោយបន្សល់ទុកនូវកូន ២នាក់ (ប្រុស)។ ការស្លាប់របស់គាត់គឺពិតជាគូរឲ្យអាណិតអាសូរ និងអាណោចអាធមបំផុត ពីព្រោះថាគាត់គឺជាភរិយា និងជាម្តាយដែលមានអត្តចរិតទន់ភ្លន់ សុភាពរាបសារ ចេះជួយយកអាសារអ្នកភូមិផងរបងជាមួយគ្នា ពុំដែលខានឡើយ ។
ប្តី ដែលជាឃាតករ ឈ្មោះ ព្រុំ តាំ អាយុ ៣៧ឆ្នាំ មុខរបរ អ្នកថែទាំដំរីនៅភ្នំតាម៉ៅ ។ ប្តីកំពុងសង្រ្គោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ។ បច្ចុប្បន្ន សពស្រ្តីដែលត្រូវប្តីចាក់សាំងដុត ត្រូវបានសាច់ញាតិធ្វេីបុណ្យតាមប្រពៃណី គឺនៅភូមិ ត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ៕ប្រភពFB