Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ស្ថាបនិក Telegram ៖ ដឹងហើយ Hacker ដែលបានវាយប្រហា Telegram ថ្ងៃមុន គឺប្រទេស…..

ព័ត៌មាន

ស្ថាបនិក Telegram ៖ ដឹងហើយ Hacker ដែលបានវាយប្រហា Telegram ថ្ងៃមុន គឺប្រទេស…..

By NCN Daily

June 14, 2019

ស្ថាបនិក​ Telegram លោក Pavel Durov បាន​បង្ហើប​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ការ​វាយប្រហារ​លើ​សេវាកម្ម​ផ្ញើ​សារ​របស់​ខ្លួន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន គឺ​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ចិន។

កាល​ពី​ថ្ងៃ​ពុធ​ ការវាយប្រហារ DDos ​បាន​ធ្វើ​ឲ្យ Sever របស់ Telegram ​ត្រូវ​ផ្អាក​ដំណើរការ​​អស់​រយៈ​ពេល​ខ្ទង់ ១ ម៉ោង ដោយ​នេះ​គាប់​ជួន​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​នៅ​ហុងកុង​បាន​ប្រើប្រាស់ Telegram ជា​មធ្យោបាយ​សម្របសម្រួល​លើ​ផែនការណ៍​ធ្វើ​បត្យាប័ន​ទៅ​ប្រទេស​ចិន។ គ្រា​នោះ​បណ្តា​អ្នក​ប្រើប្រាស់​មិន​ថា​នៅ​ប៉ែក​អាមេរិក​និង​ប្រទេស​ជា​ច្រើន​ទៀត ​មិន​អាច​ភ្ជាប់​ចូល​ដំណើរការ​បាន រហូត​ដល់​ក្រុមហ៊ុន​ធ្វើការ​ដោះស្រាយ​រួចរាល់។

បង្ហោះ​លើ Twitter ​លោក Pavel Durov ​បាន​សង្កត់​ធ្ងន់​ថា IP Address នៃ​ការ​វាយប្រហារ​ភាគច្រើន​លេចចេញ​មក​ពី​ប្រទេស​ចិន។ បច្ចុប្បន្ន​ភ្នាក់ងារ Cyberspace Administration របស់​ចិន ដែល​ទទួល​បន្ទុក​ត្រួតពិនិត្យ​លើ​គោលនយោបាយ​ប្រព័ន្ធ​អ៊ីនធឺណិត​មិន​ទាន់​មាន​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ​នៅ​ឡើយ។

គួរ​បញ្ជាក់​ថា Telegram គឺ​ជា​សេវាកម្ម​ផ្ញើ​សារ​មួយ​ដែល​ទទួល​បាន​ការ​ពេញ​និយម​ទូទាំង​សកលលោក ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ផ្ញើ​សារ រូបភាព វីដេអូ និង​ឯកសារ​ទៅ​កាន់​អ្នក​លេង​ឯ​ទៀត ជាមួយ​នឹង​ការ​បង្កើត Group ​ប្រមូល​ផ្តុំ​សមាជិក​បាន​រហូត​ដល់ ២០០ ០០០ នាក់៕