ខេត្តត្បូងឃ្មុំ ៖ ខណៈពេលនេះម៉ោង ៦:២០ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំជនល្មើសក្នុងអំពើឃាតកម្មកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងឃោរឃៅកាលពីថ្ងៃម្សិលមិញពេលនេះសមត្ថកិច្ចនគរបាលជំនាញបានធ្វើការបង្ក្រាបបានហើយ។
សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាប្រហែលម៉ោង ១:៣០នាទីរសៀល នៅចំណុចមុខស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ មានករណីឃាតកម្ម បង្កឡើងដោយជនល្មើសជាប្តី ឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ បានយកកាំបិត កាប់ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។
តាមការអះអាងរបស់ឪពុកជនរងគ្រោះបានឲ្យដឹងថាៈ ប្តីប្រពន្ធខាងលើក្នុងមួយរយៈក្រោយនេះតែងតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ហើយប្រពន្ធក៏បានចុះចេញពីឪពុកម្តាយខាងប្រុសដែលនៅជិតគ្នាមករស់ នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួនលុះដល់រសៀលថ្ងៃនេះ ប្តីបានទៅរករឿងប្រពន្ធ និងបង្កជម្លោះរហូតឈានដល់ការដេញកាប់សម្លាប់។ មូលហេតុនៃជម្លោះបណ្តាលមកពីការប្រច័ណ្ឌ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកំពង់ឃាត់ខ្លួននៅអធិការដ្ឋានស្រុកត្បូងឃ្មុំ ដេីម្បីក៏សាងសំណុំរឿងទៅតុលាការចាក់ការតាមនិតិវិធីច្បាប់។
ប្រភព៖ FB