Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
កម្ពុជា ចង់ឃើញទំហំពាណិជ្ជកម្ម កម្ពុជានិងតួកគី ឱ្យដល់១ពាន់លានដុល្លារ

ព័ត៌មាន

កម្ពុជា ចង់ឃើញទំហំពាណិជ្ជកម្ម កម្ពុជានិងតួកគី ឱ្យដល់១ពាន់លានដុល្លារ

By NCN Daily

June 16, 2019

កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​តួ​ក​គី លោកតា​យ​យី​ប អ៊ែរ​ដូ​ហ្កា​ន (Recep Tayyip Erdoğan)​។

​លោក​ប្រធានាធិបតី​បាន​គូសបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​មាន​ត្រឹម ៩១​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ស្ថិតក្នុង​កម្រិត​ទាប​នៅឡើយ​។ លោក​ប្រធានាធិបតី បានស្នើ​ឱ្យ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឡើងទៅ​ដល់ ៥០០​លាន ឬ ១​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ លោក​ប្រធានាធិបតី​តួ​ក​គី បាន​ថ្លែង​បញ្ជាក់ទៀតថា គួរតែ​ជំរុញ​ឱ្យ​អ្នកវិនិយោគ និង​ពាណិជ្ជករ​តួ​ក​គី និង​កម្ពុជា​រកស៊ី​ជាមួយគ្នា​ឱ្យ​កាន់តែ​ច្រើនឡើង​។ លោក​ប្រធានាធិបតី​បាន​ថ្លែងថា បច្ចុប្បន្ន​តួ​ក​គី​កំពុង​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន ហើយ​ប្រទេស​តួ​ក​គី​ជា​ប្រទេស​ដៃគូ​សន្ទនា​តាម​វិស័យ​ជាមួយ​អាស៊ាន​។

​លោក​បន្ថែមថា កន្លងមក​ប្រទេស​តួ​ក​គី បាន​ចូលរួម​ក្នុងការ​បោសសំអាត​មីន​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន តាមរយៈ​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កម្ចាត់មីន​អាស៊ាន ហើយ​តួ​ក​គី​មាន​ឆន្ទៈ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​។ តួ​ក​គី​ចង់​ប្រែក្លាយ​ពី​ប្រទេស​ដៃគូ​តាម​វិស័យ​ទៅជា​ជា​ប្រទេស​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន​ផងដែរ​។ ប្រធានាធិបតី​តួ​ក​គី ក៏​ចង់ឱ្យមាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំងក្លា​ថែមទៀត​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​អំពើ​ភេរវកម្ម​ផងដែរ​។​

​ជា​កិច្ច​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ទស្សនៈ​ទាំងឡាយ​ដែល​ឯកឧត្តម​ប្រធានាធិបតី​តួ​ក​គី​បានលើកឡើង​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​រៀបចំ​ស្ថានទូត​នៅ​ទីក្រុង​អង់កា​រ៉ា​។ ពាក់ព័ន្ធ​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​កម្ពុជា និង​តួ​ក​គី​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​ចង់​អញ្ជើញ​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព និង​សមិទ្ធផល​ការងារ​ដែល​បានធ្វើ​នាពេល​កន្លងទៅ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​ក្តី​រំពឹង​ផងដែរ​ថា លោក​ប្រធានាធិបតី​តួ​ក​គី នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​ខាងមុខ​។ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​មានប្រសាសន៍​ដែរ​ថា សម្តេច​ស្វាគមន៍​ចំពោះ​ការតែងតាំង​សហប្រធាន​នៃ​គណៈកម្មការ​ចម្រុះ​នៃ​ប្រទេស​ទាំងពីរ ដែល​នៅពេល​ខាងមុខនេះ​នឹងមាន​ការប្រជុំ​សម្រាប់​ឆមាស​ទី​៤​ផងដែរ​។​

​ពាក់ព័ន្ធ​បញ្ហា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​វិញ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​ចង់ឃើញ​ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​នេះ​ឱ្យដល់​១​ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ​។ ដើម្បី​ជំរុញ​ការងារ​សម្តេច​តេ​ជោ បាន​លើក​ជា​គំនិត​ថា គួរ​ធ្វើបញ្ជី​មុខទំនិញ​ដែល​អាច​នាំចេញ​នាំចូល​រវាង​ប្រទេស​ទាំងពីរ ពោល​តើ​ទំនិញ​អ្វីដែល​កម្ពុជា​អាច​នាំទៅ​តួ​ក​គី​បាន ហើយ​តួ​ក​គី​អាច​នាំ​ទំនិញ​អ្វី​មក​កម្ពុជា​បាន​? ចំពោះ​ការស្នើសុំ​ពី​ប្រទេស​តួ​ក​គី​ដែល​ចង់​ប្រែក្លាយ​ពី​ប្រទេស​ដៃគូ​សន្ទនា​តាម​វិស័យ ទៅជា​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្តែង​ការគាំទ្រ ហើយ​បាន​សន្យា​ធ្វើការ​ជាមួយ​ប្រទេស​ដទៃទៀត ដើម្បី​គាំទ្រ​លើកកម្ពស់​ដៃគូ​របស់​តួ​ក​គី​ជាមួយ​អាស៊ាន​។ ពាក់ព័ន្ធ​លើ​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​វិញ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើងថា នឹង​យកចិត្តទុកដាក់​ក្នុងការ​ប្រយុទ្ធប្រឆាំង​។ ដោយឡែក​លើ​ការដោះមីន​វិញ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​តួ​ក​គី ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​កម្ចាត់មីន​តំបន់​អាស៊ាន​៕​